រដ្ឋាភិបាលចិន គ្រោងបន្តអនុគ្រោះពន្ធលើជនបរទេសធ្វើការនៅចិន រយៈពេល៤ឆ្នាំទៀត

អន្តរជាតិ

ប្រទេសចិន នឹងពង្រីកគោលនយោបាយអនុគ្រោះពន្ធសម្រាប់ជនបរទេស ដែលកំពុងធ្វើការនៅក្នុងប្រទេស រហូតដល់ចុងឆ្នាំ២០២៧ ដើម្បីលើកទឹកចិត្តដល់​ក្រុមហ៊ុន​បរទេស ដែលតស៊ូនៅចិនអំឡុងពេលមានវិបត្តិកូវីដ ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ សភាពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មបរទេសក្នុងប្រទេសចិន បាននឹងកំពុងស្វែងរកការបំភ្លឺជាបន្ទាន់ថា តើរដ្ឋាភិបាលនឹងបន្តគោលនយោបាយ ដែលអាចឱ្យជនបរទេសទទួលបានអត្ថប្រយោជន៍ ពីការកាត់ពន្ធលើការជួលផ្ទះ ការអប់រំកុមារ ការបណ្តុះបណ្តាលភាសា និងការចំណាយផ្សេងៗទៀតដែរឬយ៉ាងណា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួររំលឹកដែរថា ដោយសារកំណើនសេដ្ឋកិច្ចចិនមានយឺត អាជ្ញាធរចិនមានភាពលំបាក​ក្នុងការ​អូសទាញការវិនិយោគពីបរទេស និងក្រុមហ៊ុនអន្តរជាតិធំៗ។

ដូច្នេះហើយ ទើបមួយរយៈចុងក្រោយនេះរដ្ឋាភិបាលចិន បានដាក់ចេញនូវគោលនយោបាយ​ជាច្រើន ដើម្បីអូសទាញវិនិយោគិនបរទេសឡើងវិញ ដូចជាបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុន​បរទេស និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗទៀត៕