នាយករដ្ឋមន្ត្រីចង់ឃើញការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំមានការជ្រើសរើសចំជំនាញ តម្លភាពនិងយុត្តិធម៌

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីៗនេះបានលើកឡើងពីគម្រោងដាក់ពង្រាយមន្ត្រីកសិកម្មទៅតាមឃុំនៅទូទំាងប្រទេស ដើម្បីឱ្យធ្វើការជាមួយប្រជាពលរដ្ឋសម្រាប់វិស័យកសិម្ម ហើយនៅក្នុងនោះឯកឧត្តមចង់ឃើញការជ្រើសរើសមន្ត្រីបច្ចេកទេសកម្មឱ្យបានត្រូវជំនាញ តម្លាភាព និងមានយុត្តិធម៌ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គម្រោងដាក់ពង្រាយមន្ត្រីកសិកម្មនៅគ្រប់ឃុំទូទំាងប្រទេសដែលមានអាទិភាពទៅលើជំនាញវិស័យកសិកម្ម។យើងពង្រាយមន្ត្រីកសិកម្មនៅតាមឃុំដែលមានតម្រូវការ ព្រោះប្រជាពលរដ្ឋត្រូវការជួយ។ដូចនេះដាក់បញ្ជូនមន្ត្រីកសិកម្មទៅធ្វើការជាមួយគាត់តែម្តង។

ឯកឧត្តមសង្កត់ធ្ងន់ថា «ខ្ញុំសុំឱ្យធ្វើការជ្រើសរើសឱ្យច្បាស់ កុំឱ្យរើសមន្ត្រីកសិកម្មប្រយ័ត្នបានមកវិស្វរករសំណង់។យកអ្នកជំនាញកសិកម្ម ឱ្យអាទិភាពទៅលើអ្នកដែលមានមូលដ្ឋានចំណេះដឹងកសិកម្ម។ យើងប្រឡងជ្រើសរើសឱ្យមានតម្លាភាព យុត្តិធម៌សម្រាប់អ្នកប្រកួតប្រជែង ព្រោះកំណែទម្រង់មុខងារសាធារណៈគឺជាអាទិភាពចំាបាច់ដែលយើងត្រូវធ្វើ»។

ឯកឧត្តមបន្តថា និស្សិតខ្លះគាត់អត់មានមូលដ្ឋាន គាត់ប្រឡងចូល ត្រូវមានកម្មវិធីបណ្តុះបណ្តាលពួកគាត់មុនបញ្ជូនទៅធ្វើការជាមួយកសិករ។ខ្ញុំសុំកុំពង្រាយមន្ត្រីកសិកម្មចំនួន៥០០នាក់បានត្រឹមតែ៦ខែអស់៣០០នាក់សុំធ្វើការគ្រប់គ្រងឱ្យច្បាស់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមានប្រសាសន៍សង្កត់ធ្ងន់ថា«ដូចនេះការពង្រឹងមន្ត្រីកសិកម្មទៅតាមឃុំនៅទូទំាងប្រទេសសូមរើសឱ្យបានត្រូវ តម្លាភាព យុត្តិធម៌ ឱ្យត្រូវចំជំនាញ ហើយការពង្រាយត្រូវមានផែនការច្បាស់លាស់ និងត្រូវធានាឱ្យបាននូវប្រសិទ្ធភាពការងារឱ្យបងប្អូន ធានាក្របខណ្ឌថវិកាដើម្បីជួយដល់ជំនាញបន្តទៀត»៕ អត្ថបទ៖សារេត