ប្រធានាធិបតីឥណ្ឌូនេស៊ី ព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ចំពោះរោងចក្របំពុលបរិស្ថានខ្លាំង

អន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាសកាលពីថ្ងៃពុធទី ៣០ ខែសីហា ថារដ្ឋាភិបាលនឹងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបំផុត និងអាចឈានដល់ការបិទទាំងស្រុង ទៅលើរោងចក្រណា ដែលមិនព្រមដំឡើងប្រព័ន្ធគ្រប់គ្រងការបំពុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង នៅចំពេលដែលរដ្ឋធានីហ្សាកាតា និងទីក្រុងធំៗមួយចំនួនទៀត ក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងទទួលរងនូវការបំណុលខ្យល់អាកាសយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជន។

លោក Widodo បាននិយាយប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកថា ៖ ” ការដាក់ទណ្ឌកម្មនេះ គឺមានភាពជាក់លាក់ ហើយឧស្សាហកម្មទាំងនោះ អាចនឹងត្រូវបិទ ប្រសិនបើពួកគេនៅមិនព្រមចូលរួមដោះស្រាយបញ្ហានេះ ពោលគឺមិនព្រមដំឡើងប្រព័ន្ធគ្រប់គ្រងការបំពុល ពីព្រោះថាតម្លៃដែលយើងបានចំណាយសម្រាប់ការថែទាំសុខភាព គឺថ្លៃខ្លាំងណាស់” ។

ជម្រាបជូនផងដែរថា នៅមុននេះ ក្រសួងបរិស្ថានឥណ្ឌូនេស៊ី បានធ្វើការដាក់ទណ្ឌកម្ម លើក្រុមហ៊ុនបំពុលបរិស្ថានចំនួន ១១ រួចមកហើយ ដោយក្នុងនោះភាគច្រើនស្ថិតនៅក្នុងឧស្សាហកម្មធ្យូងថ្ម លោហធាតុ និងក្រុមហ៊ុនផ្សេងៗទៀត ៕