សេចក្ដីថ្លែងការណ៍គោលនយោបាយរួមនៃបក្សចម្រុះទាំង១១ ជិតបង្ហាញជាផ្លូវការហើយ ខណៈការកាត់បន្ថយតម្លៃឥន្ធនៈគឺអាទិភាព

អន្តរជាតិ

សេចក្ដីថ្លែងការណ៍ស្ដីពីគោលនយោបាយរួមនៃបក្សចម្រុះទាំង១១ ដែលគ្រោងនឹងបញ្ជូនទៅរដ្ឋសភា បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង ត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានឲ្យដឹងថា ជិតរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៣១ ខែសីហានេះ កាសែត Bangkokpost បានចុះផ្សាយសម្តីនាយកដ្ឋមន្រ្តីថ្មីថៃ យ៉ាងដូច្នេះថា “សេចក្ដីថ្លែងការណ៍គោលនយោបាយនេះត្រូវបានរៀបចំសឹងតែរួចរាល់ ១០០% ខណៈលោក Prommin Lertsuridej ប្រធានគណៈកម្មាធិការគោលនយោបាយរបស់គណបក្សភឿថៃ កំពុងប្រមែប្រមូលគោលនយោបាយពីគ្រប់គណបក្សចម្រុះ ក្រោយរៀបចំអស់រយៈពេលមួយសប្តាហ៍ “។

លោក Srettha បញ្ជាក់ថា លោកនឹងនិយាយជាមួយប្រធានបក្សថៃរួបរួមជាតិ (UTN) លោក Pirapan Salirathavibhaga ដើម្បីពិភាក្សាពីបញ្ហាមួយនេះតាមរយៈទូរសព្ទ។

បើទោះជាបច្ចុប្បន្នគណៈរដ្ឋមន្ត្រីថៃថ្មី នៅមិនទាន់លេចរូបរាងជាផ្លូវការក្ដី ប៉ុន្តែនាយករដ្ឋមន្ត្រីត្រៀមនឹងកិច្ចប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីរួចហើយ គឺរៀបចំផែនការអាទិភាព ក្នុងការកាត់បន្ថយតម្លៃឥន្ធនៈ៕