ទីបំផុត អតីតនាយករដ្ឋមន្ត្រីថៃ បានដាក់សំណើសុំការលើកលែងទោសជាផ្លូវការ

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានដាក់សំណើសុំការលើកលែងទោស​ពីព្រះមហាក្សត្រជាផ្លូវការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Wissanu Krea-ngam បាននិយាយថា ញត្តិសុំការលើកលែងទោសរបស់ថាក់ស៊ីន ត្រូវបានដាក់ដោយក្រុមគ្រួសាររបស់លោក ហើយវានឹងត្រូវឆ្លងកាត់នាយកដ្ឋានកែប្រែ និងរដ្ឋមន្ត្រីយុត្តិធម៌ មុនទៅដល់ដៃនាយករដ្ឋមន្ត្រី ធ្វើការសម្រេចចិត្តចុងក្រោយ មុននឹងលោកជាអ្នកប្រគល់ញត្តិនោះ ទៅកាន់ព្រះមហាក្សត្រ King Maha Vajiralongkorn ដោយផ្ទាល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមជម្រាបដែរថា អតីតមេដឹកនាំថៃរូបនេះ កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ដោយសារប្រើអំណាចខុសច្បាប់ និងទាក់ទងនឹងករណីពុករលួយ រួចរត់ភៀសខ្លួនទៅរស់នៅក្រៅប្រទេស រយៈពេល ១៥ឆ្នាំ៕