ក្នុងខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគរោងចក្រសរុប២៣គម្រោង ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់៨ ក្នុងទុនវិនិយោគរង្វង់ប្រមាណ៤៧លានដុល្លារអាមេរ៉ិក។នេះបើតាមរបាយការណ៍កន្លងមក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមរបាយការណ៍ CDC បានឱ្យដឹងថា ក្នុងខែសីហា មានគម្រោង២៣ ដែលCDCបានអនុម័ត ក្រោមទុនវិនិយោគប្រមាណ៤៨៤លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង៣៥ម៉ឺនកន្លែង។
ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់៨ ក្រោមទុនប្រមាណជា៤៧លានដុល្លារ និងអាចបង្កើតការងារបាន១៥ ៥១២កន្លែងផងដែរ។
គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ទាំង៨នោះ មានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ ភ្នំពេញ និងខេត្តពោធិ៍សាត់។
គួរបញ្ជាក់ផងដែរថា រយៈពេល៦ខែ ឆ្នាំ២០២៣នេះ កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១.១ប៊ីលានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២២ពាន់កន្លែង៕