ទម្លាយសមាសភាពគណៈរដ្ឋមន្ត្រីថៃថ្មី ខណៈនាយករដ្ឋមន្ត្រី Srettha កាន់តំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ

អន្តរជាតិ

នាថ្ងៃទី០២ ខែកញ្ញានេះ ព្រះរាជក្រឹត្យមួយត្រូវបានចេញដោយព្រះមហាក្សត្រ ហើយបានបោះពុម្ពនៅក្នុងព្រះរាជសារ អនុម័តលើជួរគណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយនាយករដ្ឋមន្ត្រី Srettha Thavisin ដែលកាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaipbs។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថៃថ្មី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Srettha ៖

១/ លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកParnpree Bahiddha-Nukara រដ្ឋមន្ត្រីការបរទេស លោក Somsak Thepsuthink លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Pirapan Salirathavibhaga រដ្ឋមន្ត្រីថាមពលផង និងលោក Patcharawat Wongsuwan រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី

២/ លោក Puangpetch Chunlaiad កាន់តំណែងជារដ្ឋមន្ត្រី​ទីស្តីការ​នាយក​រដ្ឋមន្ត្រី

៣/ វរសេនីយ៍ឯកប៉ូលីស Thawee Sodsong កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌

៤/ លោក Phumtham Wechayachai កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

៥/ លោក Napintorn Srisunpang កាន់តំណែងជាងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

៦/ លោក Sutin Klungsang កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ

៧/ លោក Cholnan Srikaew កាន់តំណែងជារដ្ឋមន្ត្រី​សុខាភិបាល​សាធារណៈ

៨/ លោក Santi Promphat កាន់តំណែងជាអនុ​ប្រធាន​ផ្នែក​សុខភាព​សាធារណៈ

៩/ លោក Parnpree Bahiddha-Nukara កាន់តំណែងជារដ្ឋមន្ត្រីការបរទេស

១០/ លោក Jakkapong Sangmanee កាន់តំណែងជាអនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស

១១/ លោក Pirapan Salirathavibhaga កាន់តំណែងជារដ្ឋមន្ត្រីថាមពល

១២/ នាយករដ្ឋមន្ត្រី Srettha Thavisin កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ

១៣/ លោក Julapun Amornvivat និង Krisana Jinavijarana កាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ

១៤/ លោក Sudawan Wangsuphakijkosol កាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា

១៥/ លោក Varawut Silpa-archa កាន់តំណែងជារដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​មនុស្ស

១៦/ លោក Supamas Isarabhakdi កាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍

១៧/ លោក Thammanat Prompao កាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម

១៨/ លោក Anucha Nakasai និង Chaiya Promma កាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម

១៩/ លោក Suriya Juangroonguangkit កាន់តំណែងជារដ្ឋមន្ត្រីដឹកជញ្ជូន

២០/ លោក Surapong Piyachote និង Manaporn Charoensri កាន់តំណែងជាអនុរដ្ឋមន្ត្រីដឹកជញ្ជូន

២១/ លោក Prasert Jantararauangtong កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល

២២/ ឧត្តមសេនីយ៍ប៉ូលិស Patcharawat Wongsuwan កាន់តំណែងជារដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថាន

២៣/ លោក Anutin Charnvirakul កាន់តំណែងជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​

២៤/ លោក Songsak Thongsri, Chada Thaised និង Kriang Kaltinan កាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

២៥/ លោក Phiphat Ratchakitprakarn កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ

២៦/ លោក Sermsak Pongpanich កាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌

២៧/ ឧត្ដមសេនីយ៍ប៉ូលិស Permpoon Chidchob កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ

២៨/ លោក Surasak Phancharoenworakul កាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងអប់រំ

២៩/ លោក Pimpatra Wichaikul កាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម

សូមជម្រាបដែរថា កន្លងមកនាយករដ្ឋមន្ត្រីថៃធ្លាប់បានបង្ហើបថា កិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រីថ្មី នឹងផ្ដោតសំខាន់លើវិធានការកាត់បន្ថយតម្លៃឥន្ធនៈ៕