ចូ បៃដិន បង្ហាញការខកចិត្តចំពោះ ស៊ី ជិនពីង ដែលខកខានកិច្ចប្រជុំកំពូល G20

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកមានការខកចិត្តជាខ្លាំង នៅពេលទទួលដំណឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមិនមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក បៃដិន បាននិយាយប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ៖ ” ខ្ញុំមានការខកចិត្តខ្លាំង ប៉ុន្តែខ្ញុំនឹងទៅជួបគាត់”។ យ៉ាងណាក៏ដោយ លោក បៃដិន មិនបានលម្អិតថាកិច្ចប្រជុំរវាងលោក និងលោក ស៊ី នោះ អាចនឹងកើតឡើងនៅពេលណានោះឡើយ ។

គួរឱ្យដឹងថា លោក ចូ បៃដិន នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា ដែលជាកន្លែងគេរំពឹងថាលោក បៃដិន អាចជួបជាមួយលោក ស៊ី ចំពេលទំនាក់ទំនងរវាងអាមេរិក និងចិន នៅតែបន្តភាពតានតឹង បើទោះបីជាមានដំណើរទស្សកិច្ចការទូតជាច្រើន ក្នុងឆ្នាំនេះ ដើម្បីស្តារស្ថានការណ៍ឡើងវិញក៏ដោយ។

ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការបញ្ជាក់នៅថ្ងៃចន្ទនេះថា លោក ស៊ី ជិនពីង នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលនេះនោះឡើយ ដោយនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក Li Qiang នឹងត្រូវដឹកនាំគណ:ប្រតិភូរបស់ចិនទៅជំនួសវិញ៕