ឧកញ៉ា ហួត ជា ស្ថាបនិក និង នាយកប្រតិបត្តិក្រុមហ៊ុនហួត ជា លក់គ្រឿងសំណង់ ត្រូវបានគេដឹងថា ជាសហគ្រិនវ័យក្មេងមួយរូប ដែលកំពុងជោគជ័យ។ ជារើយៗលោកឧកញ៉ា តែងចែករំលែកនូវទស្សនៈយោបល់ល្អតាមរយៈបណ្តាញសង្គម Facebook ដល់យុវជន និងអ្នកគាំទ្រលោក ។
ខាងក្រោមនេះជាទស្សនៈល្អៗ របស់លោក៖
-ប្រសិនបើអ្នកគិតថា អ្នកខ្លាំងក្លា នោះអ្នកនឹងរឹងមាំ
-សុបិន មិនអាចទៅរួចឡើយ បើអ្នកគ្មានឆន្ទះផង
-លុយមិនចូលចិត្តនៅជាមួយអ្នកអត់គំនិតទេ
-កើតមកក្នុងត្រកូលអ្នកក្រ ឬគ្រួសារអ្នកក្រ មិនសំខាន់ ការគិតមិនក្រ ពេលបច្ចុប្បន្ន និង អនុវត្តគំនិត អ្នកមានទើបសំខាន់
-ការសេពគប់ អាចផ្លាស់អនាគត់របស់មនុស្សបាន
-ពាក់មួកសុវត្ថិភាព គឺស្រលាញ់ខ្លួនអ្នក និងក្រុមគ្រួសារអ្នក
-ធ្វើចិត្តអោយជ្រះថ្លាទើបចិត្ត និងកាយសប្បាយ
-ភាពស្មោះត្រង់ជាកត្តានាំឱ្យជោគជ័យ
-ភាពជោគជ័យ មិនមែននិយាយពីចំនួនទឹកប្រាក់ទេ វាជាភាពខុសគ្នា ដែលអ្នកធ្វើក្នុងជីវិតអ្នក
-រៀនគិតធំ ទោះមិនបានធំដូចការគិតតែយើងបានធ្វើវាអស់ពីចិត្ត
-យើងមានឱកាសរៀនជានិច្ច ទោះជាយើងនៅវ័យណាក៏ដោយឮ
-ទំលាប់ល្អពិបាកសាង និងធ្វើ តែលទ្ធផលល្អ ទំលាប់អាក្រក់ងាយធ្វើ តែលទ្ធផលបរាជ័យ
-ធ្វើកាងារអ្វីកដោយត្រូវផ្តោតនិងធ្វើវាអោយបាន 100% នោះនិងក្លាយជាទំលាប់ល្អ និងជោគជ័យ 100%
-រង្វាស់ពាក្យ( Love) ស្រលាញ់ គឺជាការវាស់ដោយទង្វើ មិនមែនវាស់ដោយនិយាយទេ
-អ្នកនឹងលំបាក បើអ្នកបាត់បង់ការតស៊ូ
-បើចង់រកស៊ីធូរ ត្រូវដឹងគុណម្តាយ ស្នាមញញឹមរបស់ម្តាយ គឺជាកំលាំងចិត្តដ៏ធំសំរាប់កូន
-ពេលខឹងខ្លាំង សូមគិតដល់ផលលំបាក ដែលខំកន្លងបន្តិចផង
-អោយតែមានឆន្ទៈ សូមសេពគប់ជាមួយខ្ញុំមក យើងនិងធ្វើការជាមួយគ្នា
-ធ្វើមនុស្សរឹងមាំ តែមិនឈ្លើយ
-ធ្វើមនុស្សចិត្តមេត្តា តែមិនសំដែង
-ធ្វើមនុស្សក្លាហាន តែមិនប្រើអំណាច
-ការអប់រំខ្លួនឯងនឹងធ្វើឱ្យអ្នកមានសំណាងលើខ្លួនឯង ដែលអ្នកអាចធ្វើបានអ្នកគឺជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់អ្នក
-វិនិយោគការអប់រំផ្លូវចិត្ត នឹងធ្វើអោយអ្នក រស់នៅមានសេចក្ដីសុខច្រើន
-ការផ្លាស់ប្តូរ គឺជាការសម្រាកគិតបន្តិច ដើម្បីរកគន្លឹះអោយល្អជាងមុន
-ខ្ញុំគ្រប់គ្រងបុក្កលិក យកលទ្ធផលមិនមែនយក ហេតុផលទេ
-ការយកចិត្តទុកដាក់នឹងផ្ដល់ សារសំខាន់អោយគ្នាទៅវិញទៅមក គឺជាខ្សែរចំណងរឹតចិត្ត នៃទំនាក់ទំនង អោយកាន់តែជិតស្និត នឹងរឹងស្វិតកាន់តែខ្លាំង។
-ភាពសោះកក្រោះ មិនយកចិត្តទុកដាក់ចំពោះគ្នាយូរៗទៅនឹងធ្វើអោយខ្សែរចំណងធូរលុង ស្រួលស្រាយ ងាយនឹងដាច់ចេញពីគ្នា។
-វិនិយោគការអប់រំចិត្តនិងធ្វើ អោយអ្នករស់នៅមានសេចក្ដីសុខច្រើន
-កុំឱ្យលុយ ជាអ្នកកែចរិកអ្នក
-ជីវិតដ៏ល្អគឺនៅពេលដែលអ្នកញញឹមជាមួយសុបិនរបស់អ្នក
-ពេញចិត្តផ្លូវដែលយើងដើរ នោះកាធ្វើដំណើរមិនហត់នឿយឡើយ រើសមុខរបរ ដែលពេញចិត្ត រកស៊ីមិនធុញឡើយ
-ចង់ក្លាយជាអ្នកមាន ត្រូវចេញក្រៅផ្ទះ ឲ្យបានច្រើន
-ធ្វើជាមនុស្សល្អដូចមិនពិបាកផង ហេតុអ្វីបានជាមនុស្សយើងចូលចិត្តធ្វើអាក្រក់ម្ល៉េះ
– អ្នកមិនអាចត្រឡប់ក្រោយ និងផ្លាស់ប្តូរការចាប់ផ្តើមទេ ប៉ុន្តែអ្នកអាចចាប់ផ្តើមកន្លែង ដែលអ្នកមាន និងការផ្លាស់ប្តូរការបញ្ចប់
ការគិតរបស់មនុស្ស មាន បីកំរិត :
– ធ្វើជាមនុស្សចង់មាន ត្រូវគិត លើការរកលុយ និងវិធីសាស្រ្ត រកលុយ
– ចង់ធ្វើជាមនុស្សធម្មតា គិតលើព្រិត្តិការណ៍
– ចង់ក្រ ឬ មិនចេះគិតវិភាគការនិយាយដើម របស់មនុស្ស
– ភាពជោគជ័យគឺមិនមានគ្រោះថ្នាក់ទេ វាជាការខិតខំធ្វើការខ្ជាប់ខ្ជួន សិក្សារៀនសូត្រលះបង់
– អ្នកជោគជ័យមិនដែលបោះបង់ អ្នកបោះបង់មិនដែលជោគជ័យ
-អ្វីដែលធ្វើឡើង ដោយគំនិត និងការជឿជាក់នោះលទ្ធផលចេញមកនឹងបានទិន្និផលខ្ពស់ ឬល្អ
-សប្បុរសធម៌គឺជាភាសារមួយដ៍ល្អ ដែលអ្នកពិការភ្នែក កឃើញ ដែលអ្នកស្តាប់មិនលឺ ក ដឹង សូមរួមគ្នាធ្វើសប្បុរសធម៍
-មនុស្សឆ្លាតម្នាក់ ត្រូវចំណាយពេលរបស់គេដ៏សក្កិសមនឹងមនុស្សដែលសមគួរ និងមានតម្លៃ
-ឡើងកាន់តែខ្ពស់ កាយវិការកាន់តែទាប
-ខ្ញុំ បរាជ័យមួយចំនុចបង្កើន ការជោគជ័យអោយបានដប់ចំនុច
-ឡានខូចអាចជួសជុលបាន តែបើមនោសញ្ចេតនាខូចពិបាកជួសជុលណាស់
-ការធ្វើដំណើរមួយពាន់ម៉ាយក៏ចាប់ផ្ដើមដោយជំហានតែមួយ
-កាន់តែចែករំលែក កាន់តែស្រាវជ្រាវ កាន់តែបានចំណេះ
-គ្រាន់តែចែករំលែក រឿងជោគជ័យមានអីត្រូវខ្លាចគេសើចចំអក
-ប្រសិនបើអ្នកមិនដឹងសូមសួរខ្ញុំ
-ប្រសិនបើអ្នកមិនយល់ស្របមក ជជែកតវ៉ាជាមួយខ្ញុំ
-ប្រសិនបើអ្នកមិនចូលចិត្តនិយាយមកខ្ញុំ
-ប៉ុន្តែកុំចាប់ផ្តើមវិនិច្ឆ័យ ខ្ញុំដោយស្ងៀមស្ងាត់
– បើមានអ្វីគួរធ្វើ សូមធ្វើវាឱ្យអស់ពីចិត្ត
-ព្រះអាទិត្យគឺជាការរំលឹកជារៀងរាល់ថ្ងៃ ថាយើងក៏អាច ងើបឡើងវិញពីភាពងងិត ហើយក៏អាចបំភ្លឺពន្លឺរបស់យើងផងដែរ។
-គ្មានអ្វីដែលត្រង់ 100% ទេ សូម្បីតែអាគារ កនៅតែមានវៀចដែរ
-ទឹកចិត្តរបស់ខ្ញុំ គឺចង់អោយខ្មែរ ជួយខ្មែរ និង សូមអោយបងប្អូនមានការចែករំលែក