រដ្ឋមន្ត្រីការបរទេសអាស៊ាន បង្កើតវេទិកាកិច្ចសហប្រតិបត្តិការថ្មីក្នុងតំបន់

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន បានឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី០៤ ខែកញ្ញា សម្រាប់ការបង្កើតវេទិកាកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានឈ្មោះថា ASEAN Concord IV។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Vietnamplus។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គំនិតផ្ដួចផ្ដើមនៃការបង្កើត ASEAN Concord IV ត្រូវបានជម្រុញដោយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ហើយវាត្រូវបានរំពឹងថា នឹងក្លាយជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យសហគមន៍អាស៊ាននៅឆ្នាំ២០៤៥ ជាមួយនឹងការពង្រឹងសមត្ថភាពក្នុងតំបន់ ដើម្បីត្រៀមខ្លួនប្រឈមនឹងបញ្ហាកាន់តែធំនាថ្ងៃ​អនាគត។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី អ្នកស្រី Retno Marsudi បាននិយាយថា៖ អាស៊ានគឺបានប្រឈមនឹងបញ្ហាមួយចំនួន ហើយបញ្ហាទាំងនោះនឹងជួយឲ្យអាស៊ាន​កាន់តែរឹងមាំនាថ្ងៃអនាគត។ សមាជិកអាស៊ានទាំងអស់ គួរតែបង្ហាញភាពក្លាហាន​ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាថា ប្លុកនេះនៅតែពាក់ព័ន្ធក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ហើយភាពខុសគ្នារវាងសមាជិក មិនគួររារាំងដល់វឌ្ឍនភាពរបស់អាស៊ានឡើយ។

សូមជម្រាបដែរថា ឥណ្ឌូណេស៊ីគឺជាទីតាំងចុះកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនក្នុងតំបន់ ដូចជាកិច្ចព្រមព្រៀង Bali Concord I ក្នុងឆ្នាំ១៩៧៦ Bali Concord II ក្នុងឆ្នាំ២០០៣ និងBali Concord III ក្នុងឆ្នាំ២០១១៕