បន្តពីឥណ្ឌូនេស៊ី តើប្រទេសណាត្រៀមទទួលញញួរធ្វើជាប្រធានប្តូរវេនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤?

អន្តរជាតិ

រយៈពេលមួយឆ្នាំពេញក្រោយទទួលញញួរពីកម្ពុជាជាប្រធានប្តូរវេន ប្រទេសឥណ្ឌូនេស៊ី បានបើកកិច្ចកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកំពុងធ្វើឡើងនៅទីក្រុងហ្សាការតា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅប្រមាណជាង៣ខែទៀតប៉ុណ្ណោះ ឥណ្ឌូនេស៊ីនឹងបញ្ចប់តួនាទីជាប្រធានប្តូរវេនអាស៊ាន ហើយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ នឹងប្រគល់ញញួរប្រធានអាស៊ានមកឲ្យមេដឹកនាំឡាវលោក សនសៃ ស៊ីផាន់ដន ដឹកនាំបន្ត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnamplus នាយករដ្ឋមន្ត្រីឡាវបានបញ្ជាឲ្យគ្រប់រដ្ឋមន្ត្រី និងភ្នាក់ងារ រដ្ឋាភិបាលទាំងអស់ ត្រូវត្រៀមខ្លួនយ៉ាងល្អិតល្អន់បំផុត ដើម្បីធានាបានថា ឡាវនឹងក្លាយជា ប្រធានអាស៊ាននៅឆ្នាំ២០២៤។

សូមជម្រាបដែរថា ឡាវនឹងក្លាយជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានលើកទី៣ បន្ទាប់ពីធ្លាប់ទទួលបាន តំណែងមួយនេះកាលពីឆ្នាំ២០០៤ និង២០១៦៕