ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និងជាអគ្គនាយក បុរី វិមានសំណាង រួមជាមួយនឹងវាគ្មិនដែលមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យចំនួន ៦រូបទៀត នឹងឡើងបកស្រាយពីប្រធានបទស្តីអំពី “ដំណោះស្រាយវិស័យអចលនទ្រព្យនៅកម្ពុជា” សម្រាប់អ្នកចូលរួមចំនួន ៥០០នាក់ ដោយមិនគិតថ្លៃនោះទេ នៅព្រីមៀរសែនសុខ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឱ្យដឹងថា រូបលោករួមជាមួយនាយកប្រតិបត្តិ KW Cambodia, ប្រធាន KW Khmer Real Estate, ប្រធាន KW Sam SN, ប្រធាន KW បាត់ដំបង, ប្រធាន KW សៀមរាប, ប្រធាន KW កំពង់ចាម និងប្រធាន KW ក្រុងព្រះសីហនុ នឹងរៀបចំកម្មវិធីនេះឡើង សម្រាប់អ្នកចូលរួម ៥០០នាក់ ដោយមិនគិតថ្លៃ នៅថ្ងៃសៅរ៌ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារ Premier Sen Sok អគារ G ទល់មុខផ្សារអ៊ីអន២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។
លោកឧកញ៉ាប្រធានស្ថាបនិក KW Cambodia បានបន្ថែមថា លោកឧកញ៉ាផ្ទាល់នឹងឡើងបកស្រាយចំនួន ៣ម៉ោង និង១ម៉ោងទៀត សម្រាប់សំនួរចម្លើយជាមួយអ្នកចូលរួមផ្ទាល់ ស្តីអំពី ដំណោះស្រាយវិស័យអចលនទ្រព្យនៅកម្ពុជា។
សូមចុះឈ្មោះតាមរយៈតំណរដូចខាងក្រោម៖
https://forms.gle/evvXgomCc32CNr11A
ឬក៏តាមរយៈលេខ៖ 011 96 2000 & 089 96 2000!