តើមេដឹកនាំអាស៊ានរូបណាមានវ័យចំណាស់ជាងគេ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្មេងជាងគេបង្អស់?

អន្តរជាតិ

មេដឹកនាំកំពូលៗនៅតំបន់អាស៊ាន និងអន្តរជាតិជាច្រើនកំពុងមានវត្តមាននៅវេទិកាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូណេស៊ី ដោយក្នុងនោះមេដឹកនាំនៃប្រទេសប្រ៊ុយណេ និងនាយករដ្ឋមន្ត្រីទីម័រខាងកើត មានវ័យចំណាស់ជាងគេ ស្របពេលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំវ័យក្មេងបំផុតក្នុងកិច្ចប្រជុំមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តទៅនេះគឺជាបញ្ជីឈ្មោះ និងអាយុរបស់មេដឹកនាំ និងសមាជិកអាស៊ាន ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូណេស៊ី ដែលមានដូចជា ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ ព្រុយណេដារូហ្សាឡឹម មានអាយុ ៧៧ឆ្នាំ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao អាយុ ៧៧ឆ្នាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim អាយុ ៧៦ឆ្នាំ នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនលូង មានអាយុ ៧១ឆ្នាំ ប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ជេអរ មានអាយុ ៦៦ឆ្នាំ នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ មានអាយុ ៦៣ឆ្នាំ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ មានអាយុ ៦២ឆ្នាំ ប្រធានគណៈប្រតិភូព្រះរាជាណាចក្រថៃ លោក Sarun Charoensuwan មានអាយុ ៥៨ឆ្នាំ នាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone មានអាយុ ៥៧ឆ្នាំ និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត មានអាយុ ៤៥ឆ្នាំ។

ដោយឡែក សម្រាប់បញ្ជីឈ្មោះនៃមេដឹកនាំអាស៊ានបូក វិញមានដូចជា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov មានអាយុ ៧៣ឆ្នាំ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi មានអាយុ ៧២ឆ្នាំ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida មានអាយុ ៦៦ឆ្នាំ នាយករដ្ឋមន្ត្រីចិន Li Qiang មានអាយុ ៦៤ឆ្នាំ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol មានអាយុ ៦២ឆ្នាំ នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese មានអាយុ ៦០ឆ្នាំ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris អាយុ ៥៨ឆ្នាំ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau មានអាយុ ៥១ឆ្នាំ និងភ្ញៀវកិត្តិយសអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres មានអាយុ ៧៤ឆ្នាំ៕