ក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលស្នើផ្តល់គោរមងារអ្នកឧកញ៉ាបន្ថែមចំនួន ៤រូប

ជុំវិញ​ឧកញ៉ា

ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ពាណិជ្ជករដែលមានគោរមងារឧកញ៉ាស្រាប់ចំនួន ៤រូប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យមួយទំព័រត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ា ជូនដល់ឧកញ៉ា សុខ ស្រស់, ឧកញ៉ា ហេង វុទ្ធី, ឧកញ៉ា ឆោម ភ័ណ្ឌី និងឧកញ៉ា គឹម រស្មី ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

តាមការបង្ហើបពីមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ការផ្តល់គោរមងារអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១៣១ នៅពេលនេះ គឺនៅដើមអាណត្តិទី៧នេះហើយ ខណៈមួយខែសីហាកន្លងទៅថ្មីៗនេះ មានការផ្តល់គោរមងារ «ឧកញ៉ា និងអ្នកឧកញ៉ា» ច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តងារឧកញ៉ា អ្នកឧកញ៉ាជូនសប្បុរសជន អ្នកជំនួញដែលមានស្នាដៃទ្រព្យធនធានចូលរួមជួយដល់រាជរដ្ឋាភិបាលកម្ពុជា៕