ធនាគារកំពូលស្វីស៖ ទ្រព្យសម្បត្តិសកលអាចកើនដល់ជាង ៦០០ទ្រីលានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ

អន្តរជាតិ

ទំហំទ្រព្យសម្បត្តិសកលអាចនឹងកើនឡើង ៣៨% ក្នុងរយៈពេល ៥ឆ្នាំខាងមុខ និងអាចឡើងដល់ ៦២៩ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០២៧ ដែលភាគច្រើនបណ្ដាលមកពី​កំណើនសេដ្ឋកិច្ចនៃប្រទេសមានចំណូលមធ្យម ខណៈបច្ចុប្បន្នទំហំទ្រព្យសម្បត្តិសកលមាន ៤៥៤,៤ទ្រីលានដុល្លារ។ នេះបើតាមការព្យាករណ៍ពីធនាគារ UBS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា ទ្រព្យសម្បត្តិជាមធ្យមសម្រាប់បុគ្គលម្នាក់ដែលធ្លាប់មាន ៨៤ ៧១៨ដុល្លារ អាចនឹងកើនដល់ ១១០ ២៧០ដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។

សូមជម្រាបដែរថា កាលពីឆ្នាំ២០២២ ប្រទេសអ្នកមានដូចជាអាមេរិក ទទួលរងផលប៉ះពាល់​ជាខ្លាំង ដោយសារ​អស្ថិរភាព​នៃសេដ្ឋកិច្ចសកល ដែលបណ្ដាលឲ្យខាតបង់ទឹកប្រាក់រហូតដល់ ៥,៩ទ្រីលានដុល្លារ ប៉ុន្តែនៅតំបន់មានចំណូលមធ្យម ដូចជានៅអាស៊ានវិញ គឺមានកំណើន​គួរឲ្យកត់​សម្គាល់ ពោលកាលពីឆ្នាំ២០២២ អាស៊ានមានកំណើនសេដ្ឋកិច្ចដល់ ៥,៧% ឯណោះ៕