Soul Coffee Cambodia របស់ឧកញ៉ា តាន់ បូរត្ន័ និង លោកជំទាវ ឆាយ សុវណ្ណលី ចែកកាដូហ្រ្វីៗ ចំនួន២៦៨៨ នៅថ្ងៃគម្រប់ខួបនៃការបើកដំណើរការរយៈពេលមួយឆ្នាំរបស់ខ្លួន

អាជីវកម្ម

កាលពីថ្មីៗនេះ Soul Coffee Cambodia (សូលកាហ្វេ) ដែលមានគណៈគ្រប់គ្រងនិងម្ចាស់ភាគហ៊ុនចំនួនបួនរូបដោយ ឧកញ៉ា តាន់ បូរត្ន័ លោកជំទាវ ឆាយ សុវណ្ណលី លោក ទុន ស៊ីដេត និង លោក សរ វីទូ បានរៀបចំកម្មពិធីគម្រប់ខួបនៃការបើកដំណើរការរយៈពេល ១ ឆ្នាំរបស់ខ្លួនដោយមានការចូលរួមពីសំណាក់អតិថិជនជាច្រើនកុះករនិង បានបង្កើតភាពសប្បាយរីករាយដើម្បីរក្សាទំនាក់ទំនងល្អ និងជាការអរគុណទៅកាន់អតិថិជនដោយមានការចែកកាដូហ្រ្វីៗ ចំពោះការជួយគាំទ្រក្នុងរយៈពេលនៃការបើកដំណើរការកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ផងដែរ សូលកាហ្វេចាប់បើកដំណើរការបានរយៈពេលជាងមួយឆ្នាំរួចមកហើយ ពោលគឺចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ មកម៉្លេះ ក៏ប៉ុន្តែគណៈគ្រប់គ្រងហាងបានសម្រេចចិត្តរើសយកថ្ងៃសៅរ៍ ដែលត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីបង្កើតឡើងនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ ទោះបីជាម៉ាកយីហោ សូលកាហ្វេទើបតែចាប់បើកដំណើរការត្រឹមរយៈពេល ១ឆ្នាំជាងក្ដី ក៏ប៉ុន្តែការគាំទ្រពីសំណាក់អតិថិជនមានការកើនឡើងគួរឱ្យកត់សម្គាល់។

ពិធីគម្រប់ខួបនៃការបើកដំណើរការរយៈពេល ១ ឆ្នាំរបស់ Soul Coffee មានការចែករង្វាន់ហ្រ្វីៗ ដោយគ្រាន់តែអតិថិជនជាវភេសជ្ជៈត្រឹមតែមួយកែវតែប៉ុណ្ណោះសម្រាប់នាក់ដែលមកចូលរួម ២៨០នាក់ដំបូង។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនបន្តបន្ទាប់មានឪកាសលេងហ្គេមកំសាន្តដើម្បីឈ្នះរង្វាន់ជាច្រើនដែលមានសរុបរហូតទៅដល់ ២៦៨៨ កាដូរ។

អតិថិជនដែលបានសាកនូវរសជាតិកាហ្វេរបស់សូលកាហ្វេតែងតែលាន់មាត់ថា កាហ្វេមានរសជាតិឈ្ងុយ ដិតឆ្ងាញ់ជាប់ចិត្តគ្រប់ៗគ្នា បូករួមទាំងសេវាកម្មល្អ បុគ្គលិកមានភាពរស់រាយរាក់ទាក់ និងទីតាំងមានផាសុកភាពដែលស្ថិតនៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោមតែមួយគត់៕ អត្ថបទ៖ ពាណិជ្ជកម្ម