អ្នកឧកញ៉ា ពុង ឃាវសែ សហការជាមួយក្រុមហ៊ុនសិង្ហបុរី ត្រៀមបង្កើតមជ្ឈមណ្ឌលថែទាំជួសជុលយន្តហោះ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន Cambodia Airport Investment Co., Ltd ​​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​បណ្តាក់ទុន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន SIA Engineering របស់ប្រទេសសិង្ហបុរី ​​ដើម្បីបង្កើត​មជ្ឈមណ្ឌលថែទាំ និងជួសជុលយន្តហោះ (MRO)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ​ មានការចូលរួមពីអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងលោក Ng Chin Hwee នាយក​ប្រតិបត្តិក្រុមហ៊ុន SIA Engineering ក្នុងនោះក៏មានវត្តមានលោក​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​​ផង​ដែរ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងពីវិស័យអាកាសចរណ៍ ដែលកំពុងនឹងរីកចម្រើនយ៉ាងឆាប់រហ័ស​នៅក្នុង​ប្រទេសកម្ពុជា ព្រមទាំងមានអ្នកជំនាញថែទាំយន្តហោះដ៏ល្បីល្បាញមកពីជុំវិញពិភពលោក ដើម្បីទទួលស្វាគមន៍​អ្នកធ្វើដំណើរនៅអាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​តាខ្មៅ​ សម្រាប់ឆ្នាំ ២០២៥ នា​ពេល​ខាងមុខនេះ៕