រដ្ឋាភិបាលថៃ គ្រោងនឹងដាក់ចេញវិធានការព្យួរបំណុលសម្រាប់កសិករ រយ:ពេល ៣ ឆ្នាំ

អន្តរជាតិ

ក្រសួងហិរញ្ញវត្ថុថៃ គ្រោងនឹងដាក់ចេញវិធានការជួយសង្គ្រោះ ដោយនឹងផ្អាកការយកបំណុលរយ:ពេលពេលបីឆ្នាំ សម្រាប់កសិករខ្នាតតូច និងមធ្យម (SMEs) ដែលមានទំហំប្រាក់កម្ចីមិនលើសពី ១លានបាត។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពពីក្រសួងខាងលើ បានបង្ហាញឱ្យដឹងថា កសិករខ្នាតតូច សហគ្រាសធុនតូច និងមធ្យម មានប្រហែល ៩០% នៃកូនបំណុលសរុបទាំងអស់ ដែលបានជំពាក់ស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ។​

ជុំវិញផែនការនេះ ក្រសួងគ្រោងនឹងស្នើសុំទៅកាន់នាកយរដ្ឋមន្ត្រីថ្មី លោក Srettha Thavisin ដើម្បីពិចារណានៅថ្ងៃទី១១ ខែកញ្ញានេះ ហើយនឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែកញ្ញា ដើម្បីធ្វើការអនុម័ត ។

គួរឱ្យដឹងថា វិធានការសង្គ្រោះនេះ នឹងរួមមានការព្យួរទាំងប្រាក់ដើម និងការប្រាក់ ដោយរំពឹងថាអាចនឹងជួយបន្ធូរបន្ថយបន្ទុកបំណុល សម្រាប់កសិករ សហគ្រាសធុនតូច និងមធ្យម ដែលរងផលប៉ះពាល់ខ្លាំង ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ នាពេលកន្លងមក។

បន្ថែមពីនេះ រដ្ឋាភិបាល ក៏ចង់ឱ្យក្រសួងយកចិត្តទុកដាក់បន្ថែមទៅលើប្រភេទកូនបំណុលផ្សេងទៀត រួមមាន សហករណ៍កសិកម្ម គ្រូបង្រៀន មន្ត្រីនគរបាល និងអ្នកខ្ចីបំណុលក្រៅផ្លូវការ តាមរយៈកម្មវិធីរៀបចំរចនាសម្ព័ន្ធបំណុល នៅគ្រឹះស្ថានហិរញ្ញវត្ថុរបស់រដ្ឋ៕