ហ្វីលីពីន គ្រោងកាត់បន្ថយពន្ធនាំចូលអង្ករ ទប់ស្កាត់វិបត្តិអតិផរណា

អន្តរជាតិ

ក្រសួងហិរញ្ញវត្ថុប្រទេសហ្វីលីពីន បានដាក់សំណើជាច្រើនក្នុងការរកមធ្យោបាយ​កាត់បន្ថយ​ការ​ឡើងថ្លៃទំនិញ ដែលអាចធ្វើឲ្យមានវិបត្តិអតិផរណាកាន់តែខ្ពស់ ហើយក្នុងនោះរួមមានការសំណូមពរ ឲ្យកាត់បន្ថយពន្ធនាំចូលអង្ករថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Benjamin Diokno បាន​បង្ហើបថា រដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុ និងផែនការសេដ្ឋកិច្ច កំពុងដាក់សំណើ​កាត់បន្ថយការយកពន្ធនាំចូលអង្ករ ពី៣៥% មកនៅចន្លោះពីសូន្យ ដល់ ១០% ដើម្បីទប់ស្កាត់ការឡើងថ្លៃទំនិញរាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គួររំលឹកដែរថា តាមរយៈការកែប្រែច្បាប់កាលពីឆ្នាំ២០២១ ពន្ធនាំចូលអង្ករពីក្រៅបណ្ដាប្រទេស​នៅអាស៊ីអាគ្នេយ៍ ត្រូវបានធ្លាក់ពីចន្លោះ ៤០ ទៅ ៥០% មកនៅត្រឹម ៣៥%។

សូមជម្រាបបន្ថែមថា ហ្វីលីពីនគឺជាប្រទេសនាំចូលអង្ករច្រើនបំផុតមួយនៅលើលោក ហើយកាលពីខែសីហាកន្លងទៅ ក្រសួងកសិកម្មហ្វីលីពីនបាន​ដាក់សំណើឲ្យមានការ​នាំចូលអង្ករ ៥០០ ០០០តោន ចន្លោះពីខែវិច្ឆិកា ដល់ខែមករាឆ្នាំក្រោយ ដោយសារផលប៉ះពាល់នៃគ្រោះរាំងស្ងួត El Nino៕