រយៈពេល៤ខែ ឆ្នាំ២០០៨ មានពាណិជ្ជករ ២០រូបទទួលបានគោរមងារ«ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ក្នុងអំឡុងឆ្នាំ២០០៨ នៅរយៈពេល ៤ខែមានពាណិជ្ជករខ្មែរប្រុសស្រីចំនួន ២០រូបទទួលបានគោរមងារ«ឧកញ៉ា» ដែលត្រូវបាននាយករដ្ឋមន្រ្តីទូលថ្វាយស្នើសុំផ្តល់គោរមងារ«ឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសៀវភៅរាជកិច្ច ឆ្នាំ២០០៨ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញថា នៅខែមករា.កុម្ភៈ,មីនា និងមេសា ពោលគឺរយៈពេល៤ខែឆ្នាំ២០០៨ ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ«ឧកញ៉ា» ជូនដល់សប្បុរជន និងពាណិជ្ជករដែលចូលរួមជួយអភិវឌ្ឍន៍ជាតិ មាតុភូមិ មានចំនួន ២០រូបក្នុងនោះ ខែមករា មានចំនួន ៣រូប គឺលោក ឈឹម មនោ, លោក លីម ហ៊ូរនីតា, លោក ណាង សុធី ក្នុងថ្ងៃមួយតែមួយគឺថ្ងៃទី១៨។

សម្រាប់ខែកុម្ភៈមានចំនួន ៤រូប គឺលោក ជួប ច័ន្ធ ថ្ងៃទី៨, លោក ង៉ូវ សារិន, លោក គីម ផារ៉ា និងលោកយូ វ៉ាងយុង នៅថ្ងៃទី២៧តែមួយ ខណៈនៅខែមីនា មានចំនួន ៥រូប រួមមាន៖ លោកស្រី ម៉ៅ មាល័យ កែគីមយ៉ាន ថ្ងៃទី១៤, លោក ហេង តុលា, លោក ឡុង សារិន ថ្ងៃទី១៨, លោកស្រី ស៊ាន ឈុនហេង ថ្ងៃទី២២, លោក សោម សុខរ៉ាឌី ថ្ងៃទី១៧។

ដោយឡែកសម្រាប់ខែមេសាវិញ មានចំនួន ៨រូប ដូចជា លោក គីម យឿន, លោកស្រី យូ លឹម, លោកស្រី ឆីង ណេង ថ្ងៃទី១៧, លោក លីម ហ៊ួរនីតូ, លោក សុខ ហ៊ាង, លោក សៅ មុន្នីរតនៈ ថ្ងៃទី២៤, លោក ហេង សៀ ថ្ងៃទី៣០ ខណៈឧកញ៉ា ឃុន សៀ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ា នៅថ្ងៃទី២៩។

សូមជម្រាបជូនថា ក្រោយការតែងតាំងផ្តល់គោរមងារឧកញ៉ា ពីព្រះមហាក្សត្រហើយនោះ គិតមកដល់ពេលបច្ចុប្បន្ននេះក៏ឃើញមានឧកញ៉ាមួយចំនួន ទទួលបានគោរមងារអ្នកឧកញ៉ាជាបន្តបន្ទាប់ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្រ្តី។

គួរ​កត់​សម្គាល់​ថា ដើម្បី​បាន​ទទួល​គោរមងារ​ជា ឧកញ៉ា សប្បុរស​ជន​តម្រូវ​ឲ្យ​ធ្វើ​អំណោយ​ជូន​រដ្ឋ​​ក្នុង​តម្លៃ​លើស​ពី​៥០​ម៉ឺន​ដុល្លារ​ឡើង​ទៅ នឹង​​ត្រូវ​រដ្ឋាភិបាល​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​គោរមងារ​ជា «ឧកញ៉ា»៕