កូនស្រីអ្នកឧកញ៉ា សុខ គង់ ទាំង៣រូប នាំយកអំណោយចែកជូនកុមារកំព្រា ចំនួន១៤ទីតាំង

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា ៣រូប ដែលជាកូនស្រី​របស់​អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ​​បាន​នាំ​យក​អំណោយ​របស់​ឪពុក​ខ្លួន ផ្តល់ជូនដល់កុមារកំព្រា និងកុមារមានបញ្ហាសុខភាពកំពុងត្រូវការជំនួយ នៅ​ចំនួន ១៤​ទីតាំង កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​បង្ហាញ​​របស់​​ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ​​​បាន​ឱ្យ​ដឹង​ថា ​កាល​ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣​ ថ្នាក់ដឹកនាំ​និងក្រុមការងារបាននាំយកអំណោយ សប្បុរសធម៌របស់អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប រួមមាន គ្រឿងឧបភោគ បរិភោគនិងថវិកា ផ្តល់ជូនដល់កុមារកំព្រា និង​កុមារមានបញ្ហាសុខភាពកំពុងត្រូវការជំនួយឧបត្ថម​ជាចាំបាច់ សម្រាប់​ការរស់នៅប្រចាំថ្ងៃ​របស់ពួកគេ​ នៅ​មណ្ឌល​កុលាបទី៤ និងមណ្ឌលផ្សេងៗទៀតសរុប ចំនួន ១៤ទីតាំង។

សូម​ជម្រាប​ថា ពិធី​ចែក​អំណោយ​ជូន​កុមារកំព្រា​ខាង​លើ​នេះ គឺ​មាន​ការ​ចូល​រួម​ពី​​លោកស្រី​ឧកញ៉ា សុខ ចន្ថា ជាកូនស្រីទី៤ របស់​អ្នកឧកញ៉ា​ សុខ គង់, លោកស្រី​ឧកញ៉ា សុខ ចន្ធី ជាកូនទី៥, លោកស្រីឧកញ៉ា សុខ ចន្ធូ ជាកូនទី៦ និង​ស្វាមី​របស់​លោកស្រី គឺ​លោក​ឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រួម​ជាមួយ​នឹង​ក្រុមការងារ​មួយ​ចំនួន​ទៀត​ផងដែរ៕