រង់ចាំរយៈពេល ៤ឆ្នាំ មេដឹកនាំកូរ៉េខាងជើង បានចាប់ដៃគ្នាជាមួយមិត្តសម្លាញ់ពូទីន

អន្តរជាតិ

បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១២ ខែកញ្ញា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោយផ្ទាល់ ខណៈការជួបគ្នាសារនេះ កើតឡើងជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Washington Post បានបង្ហាញថា ជំនួបរវាងមេដឹកនាំទាំង២ កើតឡើងនៅមូលដ្ឋានយានអវកាស Vostochny Cosmodrome ខណៈលោក ពូទីន បាន​បង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការមកបំពេញទស្សនកិច្ចរបស់លោក គីម។

ប្រភពដដែលបានបន្ថែមថា ចំពោះដំណើរទស្សនកិច្ចសារនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី ឈានដល់ចំណុចកំពូលថ្មីមួយ ទាំងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូត។

សូមជម្រាបដែរថា មេដឹកនាំទាំង២ គ្រោងនឹងជជែកគ្នា​អំពីលទ្ធភាពបង្កើនការគាំទ្រទៅវិញទៅមក រាប់បញ្ចូលទាំងការដោះដូរអាវុធ ទំនិញនានាដូចជា ស្បៀងអាហារជាដើម ស្របពេល​រុស្ស៊ីកំពុង​ខ្សត់ខ្សោយសព្វាវុធ សម្រាប់ធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ខណៈកូរ៉េខាងជើង​កំពុង​រងវិធីសាស្ត្រ​ស្ដារសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងយ៉ាប់យ៉ឺន៕