អ្នកនាំពាក្យរុស្ស៊ី៖ ជំនួបរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី នឹងជជែកពីចំណុចរសើបមួយចំនួន

អន្តរជាតិ

នារសៀលថ្ងៃទី១៣ ខែកញ្ញានេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបើកកិច្ចពិភាក្សា​ផ្លូវការជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯមូលដ្ឋានយានអវកាស Vostochny Cosmodrome ដោយនឹងជជែកគ្នាលើបញ្ហារសើបមួយចំនួន។ នេះបើតាមការបង្ហើបឲ្យដឹង​ពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរូបនេះក៏បានបន្ថែមថា ចំណុចរសើបដែលប្រធានាធិបតីរុស្ស៊ី នឹងជជែកជាមួយលោក គីម នឹងត្រូវរក្សាជាការសំងាត់ ពោលមិនបង្ហើបឲ្យដឹងជាសាធារណៈឡើយ។

សូមជម្រាបដែរថា ការលើកឡើងបែបនេះរបស់លោក Peskov គឺនៅពេលដែលក្រុមអ្នកសារព័ត៌មានចោទសួរលោក ​ថា តើលោក គីម និងលោក ពូទីន នឹងជជែកគ្នាពីបញ្ហាទិញសព្វាវុធ ដូចដែលលោកខាងលិច​ធ្លាប់បានអះអាងមែន ឬយ៉ាងណា។

រំលឹកបន្តិចថា កន្លងមកសហរដ្ឋអាមេរិកបានអះអាងច្បាស់ៗថា ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី គឺដើម្បីចរចាលក់អាវុធឲ្យទៅសម្ព័ន្ធមិត្តរបស់ខ្លួន ដែលកំពុង​ខ្វះគ្រាប់កាំភ្លើង ក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន៕