អ្នកឧកញ៉ា សុខ គង់ ផ្ដួចផ្ដើមធ្វើបុណ្យផ្កាប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាខ្ពស់បំផុតលើកំពូលភ្នំបូកគោ

ជុំវិញ​ឧកញ៉ា

ព្រះសង្ឃ និង ពុទ្ធបរិស័ទប្រមាណជា៣,០០០អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមកពី ២៥ខេត្ត/ក្រុង និងរាជធានីភ្នំពេញ នឹងដង្ហែពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឡើងទៅលើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ៥០០ ដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ ដែលសាងសង់នៅលើខ្នងភ្នំបូកគោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបុណ្យផ្កាមហាសាមគ្គីដ៏ធំនេះ នឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់២៤ ខែ កញ្ញា ឆ្នាំ ២០២៣ ដោយមានការផ្តួចផ្តើមពី ព្រះវិមលសរណញាណចាន់វិសាល និងព្រះចៅអធិការ វត្តពារាណសីសិរីមង្គល បានសហការជ្រះថ្លាប្រកបដោយសទ្ធា និងបញ្ញាជាមួយ អ្នកឧកញ៉ាបណ្ឌិត សុខ គង់

ដើម្បីបានចូលរួមចំណែកជ្រះថ្លាក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រនេះ ពុទ្ធបរិស័ទអាចចាប់យកកុសលផលបុណ្យចូលរួមភ្ជាប់និស្ស័យកសាងព្រះពុទ្ធអង្គធំនេះ ដោយសទ្ធាជ្រះថ្លា ជាពិសេសពុទ្ធបរិស័ទទាំងអស់អាចជាវព្រះអង្គតូចៗដែលមានទំហំ កម្ពស់ ០.៣១ម៉ែត្រ ,បណ្តោយ ០.២៥ម៉ែត្រ និង ទទឹង ០.១៦៥ម៉ែត្រ មាន៤ថ្នាក់៩ជាន់ ហើយអាចចារឹកឈ្មោះផ្ទាល់ខ្លួន , ឈ្មោះអ្នកមានគុណ ,លោកតាលោកយាយ, កូន ,ក្មួយ ដើម្បីទទួលបានកុសលផលបុណ្យផងដែរ ហើយតំកល់ទុកនៅក្នុងខឿនក្រោមព្រះអង្គធំ ទុកជាប្រវត្តិសាស្រ្តយូរអង្វែងតគ្រប់ជំនាន់ដល់កូនចៅជំនាន់ក្រោយបានគោរពជាទីសក្ការ: ។

អ្នកឧកញ៉ាបណ្ឌិត សុខ គង់ មានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាមុតមាំក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនេះដែលមានព្រះពុទ្ធប្បដិមាអង្គធំ និងព្រះពុទ្ធរូបតូចៗ ដើម្បីបានឧទ្ទិសកុសលផលបុណ្យដែលយើងបានធ្វើមិនថាក្នុងជាតិនេះរឺគ្រប់ៗជាតិណាឡើយ និងដើម្បីការរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៍សាសនា ដោយឈរលើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី នាសម័យតេជោសន្តិភាព និងការអភិវឌ្ឍ ។ ព្រះពុទ្ធប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៍ជាតិ តជំនាន់សម្រាប់ជាទីសក្ការ:ដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកតដល់កូនចៅជំនាន់ក្រោយ ។

ព័ត៌មានលំអិតបន្ថែមសម្រាប់សប្បុរសជនមានបំណងចូលបច្ច័យចាប់មគ្គផលកុសលផលបុណ្យនៅក្នុងការកសាងព្រះពុទ្ធប្បដិមាកំពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ អាចទំនាក់ទំនងតាម ទូរស័ព្ទលេខ : 014 7777 108 , 014 777 108 , 015 777 108 

គណនីទទួលបច្ច័យ : 

ABA Bank : 106 108 108 (KHR) , 107 108 108 (USD)  

WING Bank : 9 108 108 108 (KHR) , 8 108 108 108 (USD) 

NAME : PHEAR PUTH PADIMA 108M