អ្នកឧកញ៉ា ហ៊ួរ ហាក់សេង និងភរិយា គឺលោកជំទាវ ហេង សុផាណែត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
អ្នកឧកញ៉ា ហ៊ួរ ហាក់សេង ជាសហគ្រិនវ័យក្មេងក្នុងវិស័យអចលនទ្រព្យ ការសាងសង់ផ្ទះលំហែកាយនៅខេត្តកំពត និងជាម្ចាស់ហាងលក់គ្រឿងអលង្កាពេជ្រ ថន គឹមលី។ លោកក៏ទើបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ផងដែរ។
អ្នកឧកញ៉ា ហ៊ួរ ហាក់សេង និងភរិយា តែងតែចូលរួមចែករំលែកជួយក្នុងសកម្មភាពមនុស្សធម៌ និងការងារសង្គមផ្សេងៗ។ ជាក់ស្តែង កាលចុងខែសីហាកន្លងទៅនេះ អ្នកឧកញ៉ា និងភរិយា បានឧបត្ថម្ភទឹកប្រាក់ប្រមាណ ១០,០០០ដុល្លារ ជូនសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕