កូនប្រុសប្រធានាធិបតីអាមេរិក ជាប់ចោទពីបទទិញអាវុធខុសច្បាប់

អន្តរជាតិ

កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គឺលោក Hunter Biden ត្រូវរងការចោទប្រកាន់ពីបទបោកបញ្ឆោតឈ្មួញកាំភ្លើង លក់អាវុធទៅឲ្យ​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
FILE PHOTO: Hunter Biden walks to the motorcade after arriving at Fort McNair, after U.S. President Joe Biden spent the weekend at Camp David, in Washington, U.S., July 4, 2023. REUTERS/Julia Nikhinson/File Photo

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា នេះគឺជាករណីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលកើតមានលើកូនរបស់ប្រធានាធិបតីអាមេរិក ខណៈតុលាការរដ្ឋ Delaware បានចោទប្រកាន់លោក Hunter Biden ចំនួន ៣ករីណ ទាក់ទងនឹងការកុហកអំពីការប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងដកហូតសិទ្ធកាន់កាប់​អាវុធ​របស់លោក។

គួររំលឹកដែរថា កន្លងមកកូនប្រុសប្រធានាធិបតីអាមេរិក ធ្លាប់បានសារភាពទោស ទាក់ទងនឹង​បទល្មើសពន្ធចំនួន ២ករណី និងបានចូលរួមជាមួយកម្មវិធីកែប្រែមួយ ដើម្បីជៀសវៀងការ​ឃុំខ្លួន។

បច្ចុប្បន្ន ក្រុមអ្នកស៊ើបការណ៍កំពុងបន្តស៊ើបរឿងពន្ធ ទាក់ទងនឹងលោក Hunter នៅឡើយ ខណៈក្រុមព្រះរាជអាជ្ញា បានចោទប្រកាន់លោកថា បានកុហកអំពីការប្រើប្រាស់គ្រឿងញៀន នៅពេលលោកទិញកាំភ្លើង Colt Cobra កាលពីខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នានេះ ករណីចោទប្រកាន់ទៅលើលោក Hunter Biden អាចនឹងធ្វើឲ្យឪពុករបស់ខ្លួនគឺ​លោក ចូ បៃដិន អាចនឹងជួបបញ្ហាលំបាក ក្នុងការឃោសនារកសម្លេងគាំទ្រ ដើម្បីឈរជាបេក្ខភាពប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយ៕​