អ្នកឧកញ៉ា ជាច្រើនរូប អញ្ជើញទៅទស្សនាមហាកំពែងចិន

ជុំវិញ​ឧកញ៉ា

នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូ​សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ទៅ​ទស្សនា​មហាកំពែងចិន (The Great Wall of China) ​និងតំបន់មួយចំនួន នៅក្នុងប្រទេសចិន។ ​​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ឧកញ៉ា ដែល​ចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ទៅ​ទស្សនា​មហាកំពែងចិន ​​​នៅ​ព្រឹក​នេះ គេ​ឃើញ​មាន​វត្តមាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, អ្នកឧកញ៉ា លឹម ហេង, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា ទុយ គី, អ្នកឧកញ៉ា ឡាវ កាង, លោកស្រីអ្នកឧកញ៉ា ចាន់ សុទ្ធា និង​លោកស្រីឧកញ៉ា ងួន ពេជ្រសុផល ដែល​សុទ្ធសឹង​ជា​គណៈប្រតិភូ​ជាន់ខ្ពស់ មក​ពី​​សភាពាណិជ្ជកម្ម​កម្ពុជា។

​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូ​សភាពាណិជ្ជកម្មកម្ពុជា បាន​អញ្ជើញ​អម​ដំណើរសម្តេចធិបតី ហ៊ុន ម៉ា​ណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅ​បំពេញទស្សនកិច្ច​ផ្លូវការនៅប្រទេសចិន ដែល​ធ្វើឡើងចាប់ពីថ្ងៃ​ទី​១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣​នេះ ​ហើយ​នឹងអញ្ជើញ​ចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ ពីថ្ងៃទី១៦ ដល់១៧ ខែកញ្ញា នៅ​ទីក្រុង​​ណាននីង តំបន់ស្វយ័តក្វាងស៊ី​ផងដែរ។

មហាកំពែងចិន (The Great Wall of China) ត្រូវ​បាន​ប្រជាជនចិនចាត់ទុកថា ជារតនសម្បត្តិរបស់ខ្លួន មាន​ប្រវែង​សរុបប្រមាណ ២១,១៩៦ គីឡូម៉ែត្រ។ មហាកំពែងចិន ជាបន្ទាយសឹកការពារសត្រូវ មានលក្ខណៈ​បណ្តាក់ៗ​គ្នាជាច្រើន ដែលត្រូវបានកសាងឡើងដោយបណ្តារដ្ឋ និងអធិរាជចិនបុរាណ នាព្រំដែនភាគខាងជើង។ សំណង់​នៃកំពែងនេះមាននៅតាមខេត្ត និងតំបន់ចំនួន ១៥ រួមមាន៖ ប៉េកាំង ធានជីង ហឺប៉ី សានស៉ី អ៉ីនណឺរ ម៉ុងហ្គោលី លាំងនីង ជីលីង ហីឡុងជាំង សានទុង ហឺណាន សានស៉ី កាងស៊ូ និងឈីងហាយ៕