ម៉ែរួយ អគ្គនាយិកាក្រុមហ៊ុនរួយអ៉ីហ្វីនីធីដ៏ល្បីល្បាញលក់មានឈ្មោះដើមថា ស្រី ណារួម ត្រូវបានពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គោរមងារជាឧកញ៉ាហើយ កាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២០កន្លងទៅនេះ។ នេះបើតាមការបង្ហោះលើផេកផ្ទាល់ខ្លួនរបស់ Kru Rouy(Queen Law Of Universe)។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បន្ទាប់ពីទទួលបានគោរមងារខាងលើ បានធ្វើឲ្យអ្នកគាំទ្ររបស់ អ្នកជំនួញល្បីឈ្មោះរូបនេះ មានការចូលរួមអបអរ ព្រមទាំងជូនពរឧកញ៉ា ស្រី ណារួម ហៅម៉ែរួយជា ច្រើនអ្នក។