TotalEnergies កំពុងពិភាក្សាដាក់ទុនវិនិយោគទំហំ ៧០០លានដុល្លារ ក្នុងក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា

អន្តរជាតិ

បើយោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Total​Energies កំពុងពិភាក្សាក្នុងការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ របស់ក្រុមហ៊ុន Adani Green Energy Limited។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈរបាយការណ៍នៅថ្ងៃសុក្រ ដែលដកស្រង់ចេញពីប្រភពសុំមិនបញ្ចេញឈ្មោះមួយបាននិយាយថា ក្រុមហ៊ុនប្រេង Total របស់បារាំង អាចនឹងវិនិយោគនូវទំហំទឹកប្រាក់ប្រមាណ ៧០០លានដុល្លារ នៅក្នុងគម្រោងដើម្បីជំរុញ ក៏ដូចជាពង្រីកផលប័ត្រថាមពលស្អាតរបស់ខ្លួន។

នេះអាចចាត់ទុកជាកិច្ចព្រមព្រៀងលើកដំបូងរវាងក្រុមហ៊ុនទាំងពីរ ចាប់តាំងពីក្រុមហ៊ុនស្រាវជ្រាវវិនិយោគ Hindenburg បានលើកឡើងពីការព្រួយបារម្ភអំពីអភិបាលកិច្ច និងបានចោទប្រកាន់ថា មានកិច្ចព្រមព្រៀងមិនត្រឹមត្រូវកាលពីក្នុងខែមករា​ ដែលនាំអោយមានការធ្លាក់ចុះយ៉ាងខ្លាំងនៃភាគហ៊ុនរបស់ Adani Group ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ក្រុមហ៊ុន Total​Energies បានកាប់ភាគហ៊ុនប្រមាណជិត ២០% នៃ Adani Green និង ៣៧,៤%នៃ Adani Gas ខណៈការវិនិយោគនេះមានតម្លៃប្រហែល ៣,៧ពាន់លានដុល្លាររួចមកហើយ នេះបើយោងតាមទិន្នន័យផ្សារហ៊ុន៕