មេធំៗ KW Cambodia ទូទាំងប្រទេសមកជួបជុំគ្នាចែករំលែកអំពី “ដំណោះស្រាយវិស័យ​អចលនទ្រព្យ​នៅកម្ពុជា”

សង្គម​ និង​សេដ្ឋកិច្ច

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក ក្រុមហ៊ុន​ KW Cambodia (Keller Williams Cambodia) ទូទាំងប្រទេស និង​ជា​អគ្គនាយក បុរី វិមានសំណាង ​​រួមទាំង​វាគ្មិន ​ដែលជាប្រធាន KW Cambodia នៅតាមបណ្ដារាជធានី-ខេត្ត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា បានជួបជុំគ្នា នៅ​មជ្ឈមណ្ឌល ព្រីមៀរសែនសុខ រៀបចំសិក្ខាសាលាដ៏ធំមួយស្ដីអំពី “ដំណោះស្រាយវិស័យ​អចលនទ្រព្យ​នៅកម្ពុជា” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​វេទិកាចែករំលែក និងពិភាក្សា ប្រឹក្សាយោបល់ មួយថ្ងៃពេញ ជូនដល់ភ្នាក់ងារអចលនទ្រព្យ និងអ្នកចូលរាប់រាយនាក់ ដែលបានចូលរួម វាគ្មិនទាំង ៦រូប ប្រចាំក្រុមហ៊ុនអចលនទ្រព្យ KW Cambodia រួមមាន ឧកញ៉ាបណ្ឌិត គីម ហ៊ាង, ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធាន KW Sam SN, លោក អុិន ដារ៉ា ប្រធាន KW បាត់ដំបង, លោក កែវ សុធារ៉ា ប្រធាន KW សៀមរាបមាន, លោកស្រី ក្រី ម៉ៃយ៉ាន ប្រធាន KW កំពង់ចាម និងលោក សៅ ហុក ប្រធាន KW ក្រុងព្រះសីហនុ ។

ក្នុងនាមប្រធានស្ថាបនិក KW Cambodia និងជាអ្នកផ្ដួចផ្ដើមទិញសិទ្ធិម៉ាកយីហោ ក្រុមហ៊ុនអចលនទ្រព្យ KW ដ៏ល្បីល្បាញពីសហរដ្ឋអាមេរិច មកកម្ពុជា ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងឡើងធ្វើបទបង្ហាញលើប្រធានបទ ចំនួន ៥ រួមមាន៖ ​

1. ស្ថានភាពទូទៅនៃបញ្ហាដីឡូតិនៅកម្ពុជា
2. ស្ថានភាពទូទៅនៃអាជីវកម្មបុរីនៅកម្ពុជា
3. ស្ថានភាពទូទៅនៃអាជីវកម្មខុនដូនៅកម្ពុជា
4. តើឧស្សាហកម្មអចលនទ្រព្យកម្ពុជាគួរដើរតាមផ្លូវណាសម្រាប់រយះពេលខ្លី រយះពេលធម្យម និងរយះពេលយូរ?
5. សំនួរ និងចំលើយ អំពី ៖ អចលនទ្រព្យ និងសេដ្ឋកិច្ចជាតិកម្ពុជា ក្រោយឆ្នាំ ២០២៣!

ដោយឡែក ប្រធាន KW ជាច្រើនរូបផ្សេងៗទៀត ក៏នឹងឡើងធ្វើបទបង្ហាញជុំវិញស្ថានភាពទីផ្សារអចលនទ្រព្យនៅតាមតំបន់សាខា KW នីមួយៗ និងការចូលរួមជាទស្សនៈវិស័យនានា ជុំវិញស្ថានភាពទូទៅនៃអាជីវកម្មអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន និង ផងដែរ។

KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ។ KW Cambodia ក៏ជាយីហោ ដែលមានសាខា និងអនុសាខា នៅ ៥២​ប្រទេស ៥ទ្វីប និងមានសមាជិកជិត ២០០ ០០០នាក់នៅទូទាំងពិភពលោក។ KW Cambodia ត្រូវបាន ​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង ​៤០​ឆ្នាំ មក​កម្ពុជា គិតចាប់ពី​ឆ្នាំ​២០១៨ ។

សម្រាប់ប្រិយមិត្ត ក៏ដូចជាសាធារណៈជន ដែលមានចំណាប់អារម្មណ៍ ចង់អញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាដោយមិនគិតថ្លៃ ស្ដីអំពី “ដំណោះស្រាយវិស័យ​អចលនទ្រព្យ​នៅកម្ពុជា” នេះអាចបន្តចូលរួមបាន។ កម្មវិធីនឹងបន្តរហូតដល់ម៉ោង ៥ល្ងាច នៅមជ្ ព្រីមៀរសែនសុខ (អគារ G)