ឧកញ៉ា ហ៊ួត ជា ចុះយកអំណោយជូនមេជាងសំណង់មួយរូប ដែលជួបគ្រោះថ្នាក់ដល់ពិការភាព

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និង​ជា​​ប្រធាន​សមាគម​​ជាង​សំណង់​កម្ពុជា ​​កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ​​បាន​នាំ​យក​អំណោយ​មួយ​ចំនួន ​​ទៅ​ប្រគល់​ជូន​អតីត​ជាង​សំណង់​មួយ​រូប ដែល​បាន​ជួបគ្រោះថ្នាក់​​​ក្នុង​ការដ្ឋាន រហូត​ធ្លាក់​ខ្លួន​ពិការ​ ​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីត​មេជាង​សំណង់ ដែល​ជួប​គ្រោះថ្នាក់​ក្នុង​ការដ្ឋាន​ធ្វើ​ឱ្យ​ពិការភាព ​​ដើរ​មិន​រួច បច្ចុប្បន្ន​រស់នៅឃុំចម្បារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ។ ដោយ​ឃើញ​ពីភាព​លំបាក​នេះ លោក​ឧកញ៉ា​ ហ៊ួត ជា បាន​យក​អំណោយ​ពី​មូលនិធិ​ឧកញ៉ា​ហ៊ួត​ជា ផ្តល់ជូន​ថវិកា​ចំនួន ៥០០,០០០​រៀល រួម​ទាំង​អង្ករ មី ទឹកត្រី និង​ទឹកស៊ីអ៊ីវ ជូន​ដល់​អតីត​ជាង​រូប​នេះ។

ឧកញ៉ា ហ៊ួត ជា បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ហ៊ួតជា ឬ​សមាគម​​ជាង​សំណង់​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​​រូប​លោក​ផ្ទាល់​ មិន​បាន​ទុក​ជាង​​ឱ្យ​នៅ​ឯការ​នោះ​ទេ ពេល​ដែល​​មាន​ពិការភាព។ ទាំងនេះ​ គឺ​ដោយសារ​​គោលការណ៍​ដក​ប្រាក់ ២% ជួយ​ដល់​សង្គម​ ទើប​​បង្កើត​បាន​មូលនិធិឧកញ៉ា​ហ៊ួត​ជា ​ហើយ​បន្ទាប់​មក​បាន​ជួយ​ដល់​ជាង​ជា​ច្រើន​នាក់ ដែល​​ជួប​គ្រោះថ្នាក់​នៅ​ការដ្ឋាន​សំណង់​​ដូចជា ឆក់ខ្សែភ្លើង រងរបួស​ពិការ​លើ​ផ្នែក​អ្វីមួយ​ ឬ​រងគ្រោះ​រហូត​ដល់​ស្លាប់។ ​

លោក​ឧកញ៉ា ហ៊ួត ជា បាន​សម្តែង​ការ​សោកស្តាយខ្លាំងមែនទែន​ ដែល​ឃើញ​មេជាង​សំណង់​​ធ្លាប់​មាន​ចំណូល​ប្រចាំខែ បែរធ្លាក់​ខ្លួន​ពិការភាព​ដូច​នេះ។ លោក​ឧកញ៉ា ក៏​សូម​ឱ្យ​បងប្អូន​ជាង​សំណង់​ទាំង​អស់ ឬ​អ្នកដែល​ប្រកប​ការងារ​សំណង់ ​សូម​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ព្រោះ​បើ​យើង​ធ្វេស​ប្រហែស​តែ​បន្តិច ឬ​ចៃដន្យ​តែ​បន្តិច គឺ​អាច​នឹង​មាន​គ្រោះថ្នាក់​បាន៕