ប្រមុខការទូតចិន វ៉ាង យី នឹងបំពេញទស្សនកិច្ចទៅរុស្ស៊ីរយៈពេល ៤ថ្ងៃ

អន្តរជាតិ

ប្រមុខការទូតចិន លោក វ៉ាង យី នឹងបំពេញទសន្សកិច្ចទៅកាន់ប្រទេសរុស្ស៊ី រយៈពេល ៤ថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ​ ខែកញ្ញា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Barron។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ក្រសួងការបរទេសចិនក៏បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក វ៉ាង នឹងអញ្ជើញទៅប្រទេសរុស្សី ដើម្បីរៀបចំការពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រចិន-រុស្ស៊ី ហៅកាត់ SSCC លើកទី១៨ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ក្រោមការអញ្ជើញពីលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខទីក្រុងម៉ូស្គូ លោក Nikolai Patrushev។

គួររំលឹកដែរថា កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ក៏ធ្លាប់បំពេញទស្សនកិច្ច​ទៅកាន់រុស្ស៊ី និងបេឡារុស ដោយអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបត្តិការយោធាផងដែរ។

ជម្រាបបន្ថែមថា ចិន និងរុស្ស៊ី គឺជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ ដោយបានចាត់ទុកទំនាក់ទំនង​របស់ពួកគេ គឺគ្មានដែនកំណត់ឡើយ ទាំងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងយោធា ខណៈ​កាលពីខែមីនាកន្លងទៅ ប្រធានាធិបតីចិន ស៊ី ជិនពីង បានបំពេញទស្សនកិច្ចទៅរុស្ស៊ី ស្របពេល​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ក៏ធ្លាប់បង្ហើបកាលពីខែកក្កដាថា លោកនឹងធ្វើទស្សនកិច្ចទៅចិន​នាខែតុលាខាងមុខ៕