អំឡុងឆ្នាំ១៩៩៥ មានពាណិជ្ជករ ៤រូប ទទួលបានគោរមងារ«ឧកញ៉ា» ពីព្រះមហាក្សត្រ

ជុំវិញ​ឧកញ៉ា

ក្រោយឆ្នាំ២០១០ រាជរដ្ឋាភិបាលស្នើសុំគោរមងារឧកញ៉ាពីព្រះមហាក្សត្រ ផ្តល់ជូនសប្បុរសជន និងពាណិជ្ជករដែលបានចូលរួមបរិច្ចាគទ្រព្យធនធានជួយអភិវឌ្ឍន៍ជាតិ គឺមានចំនួនប្រមាណមិនក្រោម១០រូបនោះឡើយក្នុងមួយឆ្នាំ ខណៈកាលអំឡុងឆ្នាំ១៩៩៥ មានអ្នកជំនួញ ៤រូបប៉ុណ្ណោះត្រូវបានផ្តល់គោរមងារ«ឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមឯកសារសៀវភៅរាជកិច្ច ឆ្នាំ១៩៩៥ បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ១៩៩៥ មានសប្បុរសជន៤រូបទទួលបានគោរមងារឧកញ៉ា ពីព្រះមហាក្សត្រ។ ទី១/ អ្នកឧកញ៉ា សុខ គង់ ដែលជាអ្នករកស៊ីដ៏មានឥទ្ធិពល ជាម្ចាស់ក្រុមហ៊ុន សូគីម៉ិច គ្រុប នៅថ្ងៃទី១៧ ខែមេសា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៥/៣៧។

ទី២/ ឧកញ៉ា លឹម ហុងឈាង អគ្គនាយក​ក្រុម​ហ៊ុន​លឹម ហុង​ឈាង​អ៊ិមផត អិច​ផត និងជាម្ចាស់​គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិត្រពាំងផ្លុង ជាប់នឹង​តំបន់​ព្រំ​ដែន​កម្ពុជា​-វៀត​ណាម ​ដែល​មាន​ផ្ទៃ​ដី​ទំហំ​៥០​ហិកតាស្ថិត​នៅ​ស្រុក​​ពញា​ក្រែក ទទួលបានងារឧកញ៉ា នៅថ្ងៃទី១៧ ខែមេសា តាមរយៈព្រះរាជក្រឹត្រលេខ នស/រកត/០៤៩៥/៣៨ ។

ទី៣/ ឧកញ៉ា ស៊ិន សុខា ម្ចាស់សណ្ឋាគារ តុសិត ស្ថិតនៅខាងលិចផ្សារធំថ្មី ក្រុងភ្នំពេញ និងម្ចាស់បូរី សុខាផល្លី ទទួលបានងារឧកញ៉ានៅថ្ងៃទី១៧ ខែមេសា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៥/៣៩។

ទី៤/ អ្នកឧកញ៉ា ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ទទួលគោរមងារឧកញ៉ា នៅថ្ងៃទី ជា​ស្វាមី​លោកស្រី ជឹង សុភាព និងជាឪពុកបង្កើតឧកញ៉ា ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលភរិយាលោកគឺអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ ហើយ​ក៏​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ៕