ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងឱកាសថ្ងៃឈប់សម្រាក នាពេលខាងមុខនេះ សម្រាប់បងប្អូនដែលមានបំណងធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារ មិត្តភ័ក្តិ ឬលក្ខណៈក្រុមហ៊ុន បែបរមណីយដ្ឋានធម្មជាតិព្រៃភ្នំ ឧកញ៉ា ញូស៍ សូមណែនាំរីស៊តចំនួន ២កន្លែងដ៏ស័ក្តិបំផុត គឺឧទ្យានបោះតង់ និងរំដួលគិរីរម្យ ដែលមានទីតាំងនៅលើកំពូលភ្នំគីរីរម្យ។
ឧទ្យានបោះតង់ និងរំដួលគិរីរម្យ ជារីស៊តនៅក្បែរគ្នា ដែលលោកអ្នកអាចធ្វើដំណើរលើផ្លូវងាយស្រួល គ្រប់ប្រភេទរថយន្តនិងម៉ូតូ ត្រឹមតែ ១ម៉ោង៤០នាទីប៉ុណ្ណោះ ពីរាជធានីភ្នំពេញ តាមរយៈផ្លូវល្បឿនលឿន ច្រកត្រែងត្រយឹង។ រីស៊តពីរទីតាំងនេះ មានគ្រប់សព្វបែបយ៉ាងទាំងអស់ សម្រាប់តម្រូវការលោកអ្នក ក្នុងនោះមានម្ហូបអាហារមិនបាច់ទិញពីក្រោមក៏បាន មានប្លង់ថតរូបស្អាតៗរាប់ពាន់ប្លង់ និងបន្ទប់ទឹកស្អាត មានបន្ទប់ទឹកក្ដៅ/ត្រជាក់ក្នុងបន្ទប់ Wifi មានល្បឿនលឿនភ្ជាប់ដោយសេរី ភោជនីយដ្ឋានមានលក់អាហារបីពេល ហាងកាហ្វេ ក៏ដូចជាមីនីម៉ាត ផងដែរ។
ទំនាក់ទំនងសម្រាប់សាកសួរព័ត៌មានបន្ថែម ឬកក់ជាមួយនឹងកន្លែងបោះតង់ទុកមុន៖
078 600 012
068 600 012
Telegram: T.me/CampingPark ។