ក្រុមហ៊ុនជាង ២០មកពីវៀតណាមជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា ពុង ឃាងសែ

ជុំវិញ​ឧកញ៉ា

គណៈប្រតិភូវិនិយោគិនវៀតណាមបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកដៃគូក្នុងការវិនិយោគនាំចូលផលិតផលវិស្វកម្មអគ្គិសនីមកកាន់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា ក្រុមវិនិយោគិនវៀតណាមជាង ២០ក្រុមហ៊ុន ជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា កាលពីនៅថ្ងៃទី១៥ ខែកញ្ញានេះ ដែលដឹកនាំដោយសមាគមសហគ្រាសមេកានិក និងអគ្គីសនីវៀតណាម (HAMEE)។ នេះបើតាមសមាគមអ្នកសាងសង់កម្ពុជា។

ក្នុងជំនួបនោះភាគីទាំងពីរបានបង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មដ៏មានសក្ដានុពលរវាងប្រទេសទាំងពីរ ដោយផ្តោតលើលទ្ធភាពបណ្តាក់ទុនលើទីផ្សារដែលកំពុងរីកចម្រើនរបស់កម្ពុជាក្នុងការផ្គូផ្គងជាមួយសមិទ្ធិផលផលិតផលរបស់ប្រទេសវៀតណាម។

សមាគមធុរកិច្ចវិស្វកម្មវៀតណាម HAMEE ត្រូវបានបង្កើតឡើងកាលឆ្នាំ២០០១ គឺជាស្ថាប័នជំនាញជួរមុខផ្នែកមេកានិច និងផលិតកម្មបរិក្ខារអគ្គិសនីសម្រាប់វិស័យវិស្វកម្មរបស់ប្រទេសវៀតណាម។ សមាគមនេះ មានក្រុមហ៊ុននិងស្ថាប័នជំនាញជាច្រើនជាសមាជិក៕