ជា​មិត្ត​ស្លាប់​រស់នឹង​គ្នា យុគ ចិន្ដា ជា​មួយ ម្ចាស់ហាង​«ឌែរម៉ូគ្លីនិក» នាំ​ទាំង​គ្រួសារ ធ្វើ​​រឿង​មួយ​​នេះ​​ជូន​ពលរដ្ឋ​ក្រីក្រ​ក្នុង​ខេត្ត​កំពង់ធំ ជា​ច្រើន​គ្រួសារ រំភើប​ជា​ខ្លាំង

កម្សាន្ត

ពិធី​ការិនី​ល្បី​​ល្បី​ឈ្មោះ​​អ្នក​​នាង យុគ ចិន្ដា និង​លោកស្រី ហូវ ដាណេ​ម្ចាស់ហាង «ឌែរម៉ូគ្លីនិក» ដែល​មហាជន​ស្គាល់​ថា ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​នឹង​គ្នា បាន​នាំ​យក​​អំណោយ​ជា​ច្រើន ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ចំនួន១២០គ្រួសារ មកពី៣ភូមិ ក្នុង​ស្រុក កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ខេត្ត កំពង់ធំ។ ការ​ចែក​អំណោយ​នោះ គឺ​ដើម្បី​អបអរសាទរខួបគម្រប់១០ឆ្នាំ របស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​​«ឌែម៉ូក្លីនិក» ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធ​នេះ ត្រូវបានប្រារព្ធឡើង នៅក្នុងវត្តឌួងសូរិយា (ហៅក្តីដូង) នៅ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​វេន​ទី៤ នាព្រឹកថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២០ ក្រោម​វត្ត​មាន ឯកឧត្ដម ​ឌិន ស៊ីវុទ្ធី និង​លោកស្រី ហូវ ដាណេ អ្នក​នាង​យុគ ចិន្ដា ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះ​គ្រូចៅអធិការវត្តឌួងសុរិយា (ហៅក្ដីដូង) ព្រម​ទាំង​ថ្នាក់​ដឹក​នាំ របស់​​របស់​មជ្ឈមណ្ឌល​កែសម្ផស្ស «ឌែម៉ូក្លីនិក» ជា​ច្រើន​រូប​ទៀត។​​​

លោកស្រី ហូវ ដាណេ បាន​លើក​ឡើង​ថា ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ របស់​មជ្ឈមណ្ឌល​កែសម្ផស្ស (ឌែម៉ូក្លីនិក) និង​ដើម្បី​ផ្សារ​ភ្ជាប់​ក្តី​ស្រលាញ់ ហើយ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន រស់​នៅមានជីវភាពទីទ័លក្រ និងគ្រួសារងាយរងគ្រោះ ដូច​នេះ​មជ្ឈ​មណ្ឌល​យើង នឹង​រៀប​ចំ​កម្មវិធីមួយជូនអំណោយ និង​ផ្ដល់សម្ភារជូនពួកគាត់សម្រាប់ដោះ​ស្រាយ បាន​មួយ​រយៈ​ក្នុង​សម័យ Covid-១៩នេះ។



អំណោយ​មនុស្សធម៌ ចែក​ជូនគ្រួសាររងគ្រោះ ដែល​​មជ្ឈមណ្ឌលកែសម្ផស្ស «ឌែម៉ូក្លីនិក» បាន​ រួមចំណែក​ជាមួយ​អាជ្ញាធរ សរ​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​សកម្មភាព​មួយ ​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយនូវជីវភាព​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយ​ក៏​ជា​កុសល​ផលបុណ្យ​មួយ​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា កាត់បន្ថយទុក្ខលំបាកផ្សេងៗផងដែរ។

លោកស្រី ហូវ ដាណេ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ខួបគម្រប់១០ឆ្នាំ របស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ ​«ឌែម៉ូក្លីនិក» ​ជា​រៀង​រាល់​ឆ្នាំ អ្នក​ស្រី​តែងតែ​ធ្វើ​ពិធី​ជប់​លៀង​ដល់​អតិថិជន ដើម្បី​បង្កើន​ភាព​ស្និត​ស្នាល​ក៏​ដូច​ជា ថ្លែង​អំណរ​គុណ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ ដោយ​​នៅ​លើ​ពិភពលោក ជួប​បង្ហា Covid-១៩ មិន​ចង់​ឲ្យ​មាន​ការ​ជួប​ជុំ ទើប​អ្នក​ស្រី លើក​កម្មវិធី​នោះ មក​ធ្វើ​ជា កិច្ចការ​សប្បុរសធម៌​វិញ។

ព្រះ​ភិក្ខុធម្មបាលោ ជ សុចាយ បានសំដែងនូវការអរគុណយ៉ាងខ្លាំង ចំពោះមជ្ឈមណ្ឌល​កែ​សម្ផស្ស «ឌែម៉ូក្លីនិក» ដែលបានយកអំណោយចែកជូន ដល់ញោមញាតិនាពេលនេះ ទោះ​ជា​អំណោយ​ទាំង​នេះ មានចំនួនតិចតួចស្តួចស្តើង ក៏ពិតមែនតែវាអាចជួយសម្រាល ដល់​ភាព​ខ្វះខាត​រប​ស់​ញោមញាតិ ជាពុទ្ធបរិស័ទ ហើយក៏ដើម្បីរួមចំណែកជួយរំលែកទុក្ខលំបាក របស់​រាជរដ្ឋាភិបាលផងដែរ។

ក្នុង​ពិធី​នោះ​ លោក និងលោកស្រី ក៏បានជូនបច្ច័យបួន ដល់ព្រះសង្ឃដែលគង់នៅវត្តឌួងសូរិយា (ហៅវត្តក្ដីដូង) ចំនួន ៣០អង្គ ក្នុង​មួយអង្គចំនួន ២ម៉ឺនរៀល និងសាដកចំនួន១ ព្រម​ទាំង​ប្រគេន​សម្ភារ​សម្រាប់វត្តដូចជា៖ អង្ករ៥បាវ មី១០កេះ ទឹកក្រូច១០កេះ ទឹកសុទ្ធ ១០កេះ និង​បច្ច័យ​កសាង​ចំនួន​៤លានរៀល។ ចំណែក​បងប្អូនទីទ័លក្រចំនួន១២០គ្រួសារ ក្នុង​មួយគ្រួសារទទួលបាន៖ ភួយ១ មី១កេះ អង្ករ១០គីឡូ ក្រាមថវិកា១ម៉ឺនរៀល និងទឹកអាកុល១ដប។ ក្នុង​នោះ​ដែរ អ្នក​នាង​យុគ ចិន្ដា ព្រម​ទាំង​ក្រុម​គ្រួសារ ​ក៏​បាន​ឧបត្ថម្ភ​ភេសជ្ជ​ ដូច​ជា កាហ្វេ ជា​ដើម ពី​ហាង​ស្លឹក​ឈូក​របស់​អ្នក​នាង ចំនួន​៥០០កែវ ប្រគេន​ព្រះ​សង្ឃ ក៏​ដូច​ជា ពលរដ្ឋ បាន​ពិសា​យ៉ាង​ឈ្ងុយ​ឆ្ងាញ់ ព្រម​ទាំង​ថវិកា​២០០ ដុល្លារ សម្រាប់​កសាង​វត្ត​ផង​ដែរ។

សូម​​បញ្ជាក់​ផង​ដែរ​ថា មជ្ឈមណ្ឌល​កែ​សម្ផស្ស​ ឌែរម៉ូគ្លីនីក ជា​គ្លីនិក​មាន​កេរ្តិ៍​ឈ្មោះ​​ល្បីល្បាញ​ខាង​ផ្នែក​កែ​សម្ផស្ស​​ជា​យូរ​ឆ្នាំ​មក​ហើយ​ ព្រោះ​ក្រុម​គ្រូពេទ្យ​ ​និង​អ្នក​ជំនាញ​ផ្នែក​កែ​សម្ផស្ស​ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់​​ព្រមទាំង​មាន​បទពិសោធន៍​ ​ភាព​ប៉ិន​ប្រសប់​ក្នុង​វិស័យ​​មួយ​នេះ។ គ្លីនីក មាន ព្យាបាល​ជំងឺ​​រាល់​សើស្បែក សេវាកម្ម​​ព្យាបាល​​ថែរក្សា​សម្ផស្ស​ដោយ​មិន​វះកាត់ នឹង ព្យាបាល​ដោយ​ការ​វះកាត់ ស្រប​តាម គោលការណ៍​ក្រសួង​សុខាភិបាល។ រយៈ​ពេល​១០ឆ្នាំ​មក​នេះ ឌែរម៉ូគ្លីនីក​ ទទួល​បាន​គាំទ្រ ជា​ខ្លាំង​ពី​អតិថិជន គ្រប់​ស្រទាប់​វណ្ណៈ ។ ទទឹម​​គ្នា​នោះ​ដែរ ឌែរម៉ូគ្លីនីក បាន​ប្រកាន់​ជំហរ​របស់​ខ្លួន ដោយ​​​សម្រេច​កាត់​ប្រាក់​ចំណេញ​៥ភាគ​​រយ ដើម្បី​យក​មក​ធ្វើ​សប្បុរសធម៌​ជា​រៀង​រាល់​ឆ្នាំ៕