Elon Musk គ្រោងទារប្រាក់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម X ទាំងអស់

អន្តរជាតិ

មហាសេដ្ឋី Elon Musk មានបំណងចង់ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម X ទាំងអស់ ធ្វើការបង់ប្រាក់ ដើម្បីប្រើប្រាស់បណ្ដាញសង្គមមួយនេះ ដើម្បីទប់ស្កាត់ជនខិលខូចមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន 9News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់ក្រុមហ៊ុនខ្នាតយក្សមួយនេះបាននិយាយថា វាគឺជាមធ្យោបាយតែមួយគត់ ដើម្បីប្រឆាំងនឹង​ការបង្កើតគណនីក្លែងក្លាយ ព្រោះបើសិនជាមានអ្នកចង់បង្កើតគណនីក្លែងក្លាយ ពួកគេត្រូវតែភ្ជាប់ជាមួយនឹងកាតក្រេឌីតខុសៗគ្នា។

ជាមួយគ្នានេះ មហាសេដ្ឋីមានបំផុតលើលោក កំពុងពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាប្រចាំក្រុមហ៊ុន ក្នុងការរកដំណោះស្រាយផ្សេង ឬអាចកាត់បន្ថយការបង់ប្រាក់ទាបជាងមុន ខណៈបច្ចុប្បន្នសម្រាប់អ្នកប្រើប្រាស់ X Premium គឺតម្រូវឲ្យបង់ប្រាក់ ៨ដុល្លារ/ខែ។

សូមជម្រាបដែរថា ផែនការថ្មីនេះអាចនឹងធ្វើឲ្យមានការថយចុះនៃចំនួនអ្នកប្រើប្រាស់ និងបណ្ដាលឲ្យប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ដែលជាប្រភពចំណូលធំរបស់ក្រុមហ៊ុន X មានការថយចុះផងដែរ៕