ក្រុមហ៊ុនក្នុងស្រុកជិត១០០ អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមវេទិកាធុរកិច្ចអាមេរិក-កម្ពុជានៅទីក្រុងញ៉ូយ៉ក

ជុំវិញ​ឧកញ៉ា

វេទិកាធុរកិច្ចអាមេរិក-កម្ពុជាដែលគ្រោងធ្វើឡើងនៅទីក្រុងញ៉ូយ៉កមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ខែកញ្ញាដល់ថ្ងៃទី២៣ខាងមុខនេះ ត្រូវបានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បង្ហើបប្រាប់ថាមានក្រុមហ៊ុនក្នុងស្រុកជិត១០០ក្រុមហ៊ុនបានទៅចូលរួមអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹថា នៅថ្ងៃនេះគណប្រតិភូសភាពាណិជ្ជកម្មកម្ពុជារួមនិងពាណិជ្ជករក្នុងស្រុក បានចេញដំណើរទៅចូលរួមនៅក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជាហើយ ។យើងឃើញថាក្រុមហ៊ុនមានជិត១០០ក្រុមហ៊ុនដែលបានចូលរួមកម្មវិធីនៅទីក្រុងញ៉ូយ៉ក អមសម្តេចធិបតីហ៊ុនម៉ាណែត។
បើយោងតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា វេទិកាធុរកិច្ចអាមេរិក-កម្ពុជាទាក់ទាញ ឧកញ៉ា និងអ្នកឧកញ៉ានៅក្នុងស្រុកឱ្យទៅចូលរួមមានជាង៣០រូប។

អ្នកឧកញ៉ា លឹម ហេង លើកឡើងថាវេទិកាធុរកិច្ច អាមេរិក-កម្ពុជានេះមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ខែកញ្ញាដល់ទី២៣។កម្មវិធីនៅថ្ងៃទី២១ខែកញ្ញា សភាពាណិជ្ជកម្មកម្ពុជាមានជួបជាមួយខាងក្រុមហ៊ុនអាមេរិកមួយចំនួនដែលគាត់ត្រូវការទិញផលិតផលពីកម្ពុជា។ដូចនេះប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងទៅដល់ទីតំាងក្រុមហ៊ុនរបស់ពួកគាត់។នៅថ្ងៃទី២២ខែកញ្ញា ខាងសភាពាណិជ្ជកម្មកម្ពុជាសហការជាមួយសភាអាមេរិក រៀបចំវេទិកាធុរកិច្ចកម្ពុជា-អាមេរិក ក្រោមអធិបតីភាពរបស់សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានក្រុមហ៊ុនអាមេរិកចូលរួមជិត១០០ក្រុមហ៊ុន។លុះចូលដល់ថ្ងៃទី២៣ខែកញ្ញាគឺមានវេទិកាដែលសម្តេចធិបតីហ៊ុនម៉ាណែតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងអាជីវករខ្មែររស់នៅសហរដ្ឋអាមេរិក ហើយក្នុងវេទិការនេះក៏ក្រុមហ៊ុនដែលធ្វើដំណើរចូលរួមវេទិកាធុរកិច្ចអាមេរិក កម្ពុជានិងចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសម្តេចហ៊ុន ម៉ាណែតផងដែរ ដើម្បីរកឱកាសចាំដៃគូរបន្ថែមទៀតជាមួយពាណិជ្ជករខ្មែរយើងនៅសហរដ្ឋអាមេរិក។

អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «ខ្ញុំរំពឹងថាក្រោយជំនួបពាណិជ្ជកម្មដែលយើងតែងតែធ្វើតំាងពីសម្តេចតេជោ ហ៊ុនសែននៅជានាយករដ្ឋមន្ត្រី ឃើញថាលទ្ធផលល្អប្រសើរដែលបង្ហាញពីសក្តានុលសេដ្ឋកិច្ចនិងការវិនិយោគផ្សេងៗរបស់កម្ពុជាយើងដើម្បីទាក់ទាញអ្នកវិនិយោគពីសហរដ្ឋអាមេរិកឱ្យចូលមកបណ្តាក់ទុននៅកម្ពជា។ ពិសេសយើងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិននិងកិច្ចព្រមព្រៀង RCEP ដែលអាចនាំចេញដោយរួចពន្ធ ទៅកាន់ប្រទេសចិនក៏ដូចទីផ្សារ RCEP ខណៈបច្ចុប្បន្នអាមេរិកនិងចិនកំពុងតម្លើងពន្ធដាក់គ្នា»។

បើតាមអ្នកឧកញ៉ា លឹម ហេង នៅខែវិច្ឆិកាខាងមុខនេះនឹងមានការតំាងពិព័រណ៍របស់សភាពាណិជ្ជកម្មកម្ពុជាមួយនៅទីក្រុងឡុងប៊ិចសហការជាមួយអគ្គកុងស៊ុលកម្ពុជាប្រចំានៅទីក្រុងឡុងប៊ិច។ការតំាងពិព័រណ៍ថ្ងៃទី១ត្រូវនិងថ្ងៃទី៩វិច្ឆិកានិងថ្ងៃទី១០វិច្ឆិកាមានជំនួបពាណិជ្ជកម្មរវាងសមាជិកសភាពាណិជ្ជកម្មកម្ពុជាជាមួយក្រុមហ៊ុនអាមេរិកដែលមានទីតំាងនៅក្នុងក្រុងឡុងប៊ិច៕អត្ថបទ៖សារេត