ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនម្ចាស់បុរី កាំងម៉េង

ជុំវិញ​ឧកញ៉ា

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា កាំង យូម៉េង ម្ចាស់បុរី កាំងម៉េង (Kang Meng City) ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចមហាបវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា កាំង យូម៉េង ជា​នាយកក្រុមហ៊ុន លាន ហេង ត្រេឌឹង (Lian Heng Trading) និង​ជា​ម្ចាស់បុរី កាំងម៉េង (Kang Meng City)​ ដែលអភិវឌ្ឍលើ​គម្រោង​ដីឡូត៍​សម្រាប់សាងសង់ផ្ទះវីឡា ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិតផ្លូវ ៦០ម៉ែត្រ។ ក្រុមហ៊ុនអភិវឌ្ឍន៍​បុរី កាំងម៉េង​ ​បាន​ចុះបញ្ជី តាំងពី​ឆ្នាំ២០០៧៕