យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ កញ្ញានេះ បានឱ្យដឹងថា តម្លៃប្រេងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ខែកញ្ញា នឹងត្រូវលក់តម្លៃ៤ ៧៥០រៀល សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត តម្លៃ៤ ៨៥០រៀល ក្នុងមួយលីត្រ។
ក្រសួងពាណិជ្ជកម្ម បានបន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់ប្រេងចាប់ពីថ្ងៃទី២១ ដល់ទី៣០ ខែកញ្ញា ត្រូវលក់ក្នុងតម្លៃ ៤ ៧៥០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និងតម្លៃ ៤ ៨៥០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។តម្លៃនេះ បើធៀបនឹងសប្តាហ៍មុន មានការកើនឡើង១៥០រៀល សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត កើនឡើង១០០រៀល ក្នុងមួយលីត្រ។
គួរបញ្ជាក់ថា តម្លៃខាងលើនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ចុះតម្លៃ ៦,៥សេន រួចទៅហើយ ក្នុងការជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕