ព្រះមហាក្សត្រអង់គ្លេស បំពេញទស្សនកិច្ចទៅទីក្រុងប៉ារីស ជួបជាមួយមហាសេដ្ឋីបារាំង

អន្តរជាតិ

ព្រះមហាក្សត្រអង់គ្លេស King Charles III បានជួបជាមួយមហាសេដ្ឋីបារាំង Bernard Arnault អំឡុងពេលទ្រង់បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២១ ខែកញ្ញាម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ជំនួបរវាងមេធំក្រុមហ៊ុន LVMH និងស្ដេច King Charles III ធ្វើឡើងនៅស្ថានទូតបារាំង ប្រចាំទីក្រុងប៉ារីស ខណៈ​លទ្ធផលនៃកិច្ចពិភាក្សា​មួយនេះ មិនទាន់ត្រូវបានឲ្យដឹងជាសាធារណៈនៅឡើយ។

គួររំលឹកដែរថា ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រអង់គ្លេស ទៅកាន់ប្រទេសបារាំង គឺដើម្បីរឹតចំណងមិត្តភាព រវាងប្រទេសទាំង២ ដោយផ្សះផ្សារឡើងវិញពីផលប្រយោជន៍​ទាំងសងខាង បន្ទាប់ពីអង់គ្លេសប្រកាសដកខ្លួនចេញពីសមាជិក EU កាលពីខែកុម្ភៈ ឆ្នាំ២០២០៕