នាយករដ្ឋមន្ត្រីថៃ ជួបជាមួយមហាសេដ្ឋីមានបំផុតលើលោកនៅអាមេរិក

អន្តរជាតិ

កាលពីថ្ងៃទី២១ ខែកញ្ញាម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានជួបសំណេះ​សំណាលជាមួយមហាសេដ្ឋីមានបំផុតលើលោក Elon Musk នៅទីក្រុង New York សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Teslarati បានបង្ហាញថា កិច្ចពិភាក្សាមួយនេះ​ត្រូវបាន​បញ្ជាក់ពីនាយករដ្ឋមន្ត្រីថៃផ្ទាល់ ដោយលោកបានសរសេរបង្ហោះនៅលើបណ្ដាញសង្គម X និងបានជជែកគ្នាពីប្រធានបទជាច្រើន។

“ខ្ញុំបានជួបជាមួយ @elonmusk និងក្រុមការងារ អំឡុងពេលចូលរួមមហាសន្និបាត​អង្គការសហប្រជាជាតិ នៅទីក្រុង New York។ ពួកយើងបានជជែកគ្នាពីបច្ចេកវិទ្យា @Tesla, @spaceX និង @starlink ហើយក៏បានជជែកគ្នាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនា​ពេលអនាគតផងដែរ”។ នេះបើតាមការបង្ហោះសាររបស់លោក Srettha។

សូមជម្រាបដែរថា ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអាមេរិករូបនេះ ក៏មានដាក់លក់នៅលើទីផ្សារ​ប្រទេសថៃផងដែរ ដោយរថយន្តនៅទីនោះ គឺផលិតចេញពីរោងចក្រនៅសៀងហៃ ខណៈការនាំចូលរថយន្ត Tesla ទៅថៃជាលើកដំបូង គឺកើតឡើងកាលពីខែកុម្ភៈឆ្នាំនេះ ស្របពេលមហាសេដ្ឋី Elon Musk កំពុងព្យាយាមពង្រីកអាជីវកម្មនៅតំបន់អាស៊ាន៕