ធនាគារ ជីបម៉ុង បានសម្ពោធជាផ្លូវការនូវសាខាថ្មីមួយបន្ថែមទៀត គឺសាខា ធនាគារជីប ម៉ុង ថៅវើរ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីសម្ពោធសាខាថ្មីនេះ ក្រោមវត្តមានលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើរូប។
នៅក្នុងពិធីសម្ពោធជាផ្លូវការ របស់ធនាគារ ជីប ម៉ុង សាខា ជីប ម៉ុង ថៅវើរ ក្រៅពីគណៈអធិបតីពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង និងធនាគារ ជីប ម៉ុង ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក៏ឃើញមានវត្តមានអ្នកឧកញ៉ា ឧកញ៉ាច្រើនរូបចូលរួមអបអរសាទរ។
ក្នុងនោះដូចជា អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន អានកូ គ្រុប, អ្នកឧកញ៉ា លី ហុង ម្ចាស់បុរីអង្គរ ផាលេស, អ្នកឧកញ៉ា អ៊ឹង លីហេង, អ្នកឧកញ៉ា ឡេង ប្រុស អគ្គនាយក្រុមហ៊ុន ណាវ៉ាត្រាខ្នាតយក្ស, អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាសមាគមផលិតស្បែកជើងកម្ពុជា, លោកស្រីអ្នកឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ម្ចាស់ក្រុមហ៊ុន យីតាក់ គ្រុប, លោកស្រីអ្នកឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកា សណ្ឋាគារ សែន ហាន,ឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ាច្រើនរូបទៀត។
សូមជម្រាបជូនថា សាខាធនាគារ ជីប ម៉ុង នៅអគារ ជីប ម៉ុង ថៅវើរ ដែលស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញនេះ គឺមានលក្ខណៈកាន់តែពិសេស និងប្រណីតជាងមុន ជាមួយទីតាំងធំទូលាយ និងបរិយាកាសប្រកបដោយផាសុកភាព ដើម្បីធានាថាការផ្តល់ជូនសេវាកម្មកម្រិតស្តង់ដារ ជាមួយនឹងការយកចិត្តទុកដាក់ដ៏ល្អឥតខ្ចោះ ស្របតាមតម្រូវការរបស់អតិថិជន។
លើសពីនេះ ធនាគារ ជីប ម៉ុង ក៏មាន VIP Lounge នៅក្នុងសាខាថ្មីនេះ ដែលជាកន្លែងទទួលភ្ញៀវដ៏ប្រណីត ផ្តល់ជូនបទពិសោធន៍សេវាកម្មធនាគារផ្តាច់មុខជូនអតិថិជន ប្រកបដោយឯកជនភាព អាទិភាព និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ឆ្លុះបញ្ចាំងពីឧត្តមភាពរបស់អតិថិជន៕