ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនម្ចាស់ Global House Cambodia

ជុំវិញ​ឧកញ៉ា

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ «អ្នកឧកញ៉ា» ជូន​ឧកញ៉ា អ៊ីន កួត ម្ចាស់គ្លូប៊លហៅស៍កម្ពុជា (Global House Cambodia) ​នៅ​​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចមហាបវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា អ៊ីន កួត មានស្រុកកំណើតមកពីខេត្តកោះកុង ជាអ្នកជំនួញ​ចាស់​វស្សា​មួយ​រូប បាន​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ លោក​ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ម៉ាឡៃ សាគរ ភូមិវរន្ម័ន ឯ.ក (Malai Sakor Phum Varaman Co., Ltd.) ដែលវិនិយោគលើអចលនទ្រព្យ និងហាងកាហ្វេ​មួយចំនួន​ទៀត ហើយ​ក៏ជានាយកក្រុមហ៊ុន គ្លូប៊លហៅស៍ (កម្ពុជា) ឯ.ក (Global House Cambodia Co., Ltd.) ដែលជា​ក្រុមហ៊ុនលក់សម្ភារសំណង់ គ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះគ្រប់ប្រភេទ​ដ៏ធំជាងគេ នៅរាជធានី​ភ្នំពេញ។ អ្នកឧកញ៉ា ក៏​​មាន​តួនាទី​ជា​សមាជិកក្រុមប្រឹក្សាភិបាល នៃ​សមាគម​ឧកញ៉ាកម្ពុជា ផងដែរ៕