ណែនាំឱ្យស្គាល់អ្នកឧកញ៉ា ឧកញ៉ា ១០រូប ជាម្ចាស់សាលាល្បីឈ្មោះសម្រាប់កុមារ ចាប់ពីថ្នាក់មត្តេយ្យ

ជុំវិញ​ឧកញ៉ា

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ពិសេសនៅរាជធានីភ្នំពេញ ​​មាន​អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូប​ បាន​វិនិយោគ​លើ​វិស័យ​អប់រំ ​តាមរយៈបង្កើត​សាលារៀន និង​សាកលវិទ្យាល័យ​ជា​ច្រើន​ ​​​​​​​​​​​​ដើម្បី​ទទួល​បណ្តុះបណ្តាល​​សិស្សានុ​សិស្ស​​​ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា​ ​មធ្យមសិក្សា​ រហូត​ដល់​​ថ្នាក់​បណ្ឌិត។ ថ្ងៃនេះ ឧកញ៉ា ញូស៍ សូម​បង្ហាញ​ឱ្យស្គាល់​អ្នកឧកញ៉ា ឧកញ៉ា ចំនួន​១០រូប ដែលជា​ម្ចាស់សាលារៀនសម្រាប់​កុមារ ចាប់ពី​ថ្នាក់មត្តេយ្យ គិតចាប់ពីអាយុ២ឆ្នាំឡើង ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា គិត ម៉េង៖ Northbridge International School Cambodia និង Southbridge International School Cambodia

២. អ្នកឧកញ៉ា ហុង ពីវ៖ សាលាបញ្ញាសាស្ត្រអន្តរជាតិ-អ្នកឧកញ៉ា ហុង ពីវ

៣. អ្នកឧកញ៉ា គួច ម៉េងលី៖ សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និង​មជ្ឈមណ្ឌលភាសា អេអាយអាយ (Aii)

៤. ឧកញ៉ា ប៉ិច បូឡែន៖ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍

៥. ឧកញ៉ា តែ ឡូរិន៖ សាលាវេស្ទើនអន្តរជាតិ

៦. ឧកញ៉ា ប៊ុន ណារី៖ សាលាញូវហ្គេតវ៉េអន្តរជាតិ

៧. ឧកញ៉ា ជា ធីឡាយ៖ សាលារៀនសុវណ្ណភូមិ

៨. ឧកញ៉ា ត្រាំង លី៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST)

៩. ឧកញ៉ា លី ឆេង៖ សាលាប៊ែលធីអន្តរជាតិ

១០. ឧកញ៉ា សេង វណ្ណារិទ្ធ៖ សាលាអន្តរជាតិ ចុងអ៊ីង

តាមរបាយការណ៍ពីសមាគមឧកញ៉ាកម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០២៣ អ្នកឧកញ៉ា និងឧកញ៉ា ដែលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារឱ្យមានប្រមាណជាង ១៣០០នាក់។ គោរមងារ អ្នកឧកញ៉ា និងឧកញ៉ា គឺបានដើរតួនាទីសំខាន់ក្នុងការជួយបង្កើតការងារដល់ប្រជាពលរដ្ឋ រួមនឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិ។ ទោះយ៉ាងណា គេកត់សម្គាល់ឃើញថា អ្នកឧកញ៉ា ឧកញ៉ា ភាគច្រើនគឺវិនិយោគលើ ​ការអភិវឌ្ឍន៍អចលនទ្រព្យ អចលនទ្រព្យ ការលក់រាយ ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ខណៈដែលវិស័យអប់រំ នៅតិចតួចនៅឡើយ។ ទាក់ទងបញ្ហានេះ អ្នកឧកញ៉ា គួច ម៉េងលី ក៏ធ្លាប់បានអំពាវនាវឱ្យ អ្នកឧកញ៉ា ឧកញ៉ា ឬអ្នកមានៗនៅកម្ពុជា ចូលរួមវិនិយោគ​លើ​វិស័យ​អប់រំ​​ ឱ្យបានផុសផុលបន្ថែមទៀត ដើម្បីឱ្យ​ប្រទេសកម្ពុជាយើង​លូតលាស់​រីកចម្រើន៕