៣ត្រីមាសដំបូង មហាសេដ្ឋីពិភពលោកកើបលុយបានជិត ៤០០ពាន់លានដុល្លារ

អន្តរជាតិ

រយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៣នេះ មហាសេដ្ឋីលំដាប់កំពូលៗដូចជា Elon Musk, Jeff Bezos និង Mark Zuckerberg បានសំងំកើបលុយបានច្រើនសន្ធឹក ពោលទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពិភពលោក មានការកើនឡើងប្រហែល ៣៩៧ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg Billionaires Index បានបង្ហាញថា ក្នុងចំណោម​មហាសេដ្ឋីទាំងអស់ ទ្រព្យសម្បត្តិរបស់មេធំ Tesla មានការកើនឡើងខ្ពស់ដាច់គេ ប្រមាណ ៩៩ពាន់លានដុល្លារ។

ទន្ទឹមនឹងនោះ ស្ថាបនិកក្រុមហ៊ុន Meta Platforms ក៏សំងំកើបលុយបានក្រាស់ក្រែលផងដែរ ដោយទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Mark កើនបានប្រហែល ៦២ពាន់លានដុល្លារ ដោយសារ​តម្លៃហ៊ុនរបស់ Meta កើនរហូតដល់ ១៥១% បើធៀបនឹងឆ្នាំទៅ។

ដោយឡែក ទ្រព្យសម្បត្តិរបស់លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ក៏មានការកើនឡើង​ប្រហែល ៤៦,៥ពាន់លានដុល្លារផងដែរ ដែលធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីទី៣ រកប្រាក់បានច្រើនបំផុត បន្ទាប់ពី Elon Musk និង Mark Zuckerberg។

សូមជម្រាបបន្ថែមថា ក្នុងចំណោម​មហាសេដ្ឋីរកចំណូលបានច្រើនបំផុត ១០រូប មាន ៩នាក់​ជា​អ្នកជំនួញរកស៊ីនៅលើវិស័យបច្ចេកវិទ្យា ខណៈម្នាក់ទៀតគឺមហាសេដ្ឋីអេស្ប៉ាញ Amacio Ortega ស្ថាបនិកក្រុមហ៊ុនលក់សម្លៀកបំពាក់ Inditex៕