ថៃរំពឹងទទួលបានការវិនិយោគ ពីក្រុមហ៊ុនធំៗលំដាប់ពិភពលោក តម្លៃខ្ទង់ពាន់លានដុល្លារ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃថ្មី លោក ស្រេតថា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសថៃរំពឹងថានឹងទទួលបានការវិនិយោគយ៉ាងហោចណាស់ ៥ពាន់លានដុល្លារពីក្រុមហ៊ុនធំៗដូចជា Tesla, Google និង Microsoft។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Tesla កំពុងស្វែងរកការវិនិយោគលើរោងចក្រផលិតរថយន្តអគ្គិសនី (EV) ខណៈក្រុមហ៊ុន Microsoft និង Google កំពុងស្វែងរកការវិនិយោគទៅលើមជ្ឈមណ្ឌលទិន្នន័យ។ នេះបើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន។

តែយ៉ាងណាលោកមិនបានបញ្ជាក់លម្អិតអំពី ទំហំទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារនោះ គឺជាការវិនិយោគរួមគ្នា ឬក៏ជាការវិនិយោគរបស់ក្រុមហ៊ុននីមួយៗនោះឡើយ។

សូមជម្រាបថា ប្រទេសថៃគឺជាមជ្ឈមណ្ឌលដំឡើងរថយន្តអគ្គិសនីលំដាប់ទីបួននៅអាស៊ី ដែលនេះដោយសាររដ្ឋាភិបាលបានធ្វើការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្ត EV និងអាគុយ ក៏ដូចជាវិធានការកាត់បន្ថយពន្ធដល់អ្នកទិញរថយន្ត EV ក្នុងស្រុកផងដែរ៕