មហាសេដ្ឋី Elon Musk ជួបជាមួយប្រធានាធិបតីហុងគ្រី ជជែកគ្នាពីបញ្ហាប្រជាសាស្ត្រលោកខាងលិច

អន្តរជាតិ

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ មហាសេដ្ឋី Elon Musk បានជួបជាមួយប្រធានាធិបតីហុងគ្រី អ្នកស្រី Katalin Novak នៅរោងចក្រផលិតរថយន្ត Tesla ក្នុងរដ្ឋតិចសាស់ ដោយបានជជែកគ្នាពីបញ្ហា​ប្រជាសាស្ត្រនៅលោកខាងលិច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Daily News Hungary។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបមួយនោះ ប្រធានាធិបតីហុងគ្រីបានប្រាប់ទៅកាន់មហាសេដ្ឋីមានបំផុតលើលោកថា បញ្ហាប្រជាសាស្ត្រមិនសូវទទួលបានការចាប់អារម្មណ៍ពីមហាជន ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុនោះឡើយ។

គួររំលឹកដែរថា កន្លងមកមេធំ Tesla បានបង្ហោះសារលើបណ្ដាញសង្គម X ថា ការមានកូនច្រើន គឺជាការជួយដល់ពិភពលោក ដ្បិតប៉ុន្មានឆ្នាំខាងមុខ ចំនួនប្រជាជនអាចនឹងថយចុះជាខ្លាំង។

ជម្រាបបន្ថែមថា ប៉ុន្មានសប្ដាហ៍មកនេះ មហាសេដ្ឋីអាមេរិកបានជួបជាមួយថ្នាក់ដឹកនាំប្រទេស​ជាច្រើនដូចជា នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដោយបានជជែកគ្នាពីបញ្ហានានា ដែលពិភពលោកកំពុងជួបប្រទះ និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗនាពេលអនាគតជាដើម៕