អាមេរិកដាក់ក្រុមហ៊ុនចិន និងរុស្ស៊ី ១៦ក្រុមហ៊ុន ចូលក្នុងបញ្ជីខ្មៅ

អន្តរជាតិ

កាលពីថ្ងៃទី២៥ ខែកញ្ញា រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បានដាក់ទណ្ឌកម្មថ្មីទៅលើ​ក្រុមហ៊ុនចិន ១១ក្រុមហ៊ុន និងក្រុមហ៊ុនរុស្ស៊ីចំនួន ៥ទៀត ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន បន្ទាប់ពីចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះកំពុងផ្គត់ផ្គង់អាវុធឲ្យកងកម្លាំងរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានទម្លាយថា ក្រៅពីក្រុមហ៊ុនចិន និងរុស្ស៊ី ក៏នៅមានក្រុមហ៊ុនរបស់ហ្វាំងឡង់ និងអាល្លឺម៉ង់ផងដែរ ដែលត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ​នាពេលថ្មីៗនេះ សរុបទាំងអស់ ២៨ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្នុងចំណោមក្រុមហ៊ុនទាំង ២៨នោះ មានក្រុមហ៊ុនចំនួន ៩ ដែលអាមេរិកចោទថា បានផ្គត់ផ្គង់ជំនួយទៅកាន់កងកម្លាំងយោធារុស្ស៊ី ដែលមានដូចជា ដ្រូន និងឧបករណ៍យោធា​ផ្សេងៗ។

បន្ថែមពីនោះ ក្រុមហ៊ុនចិនចំនួន ៦ផ្សេងទៀត រងការចោទប្រកាន់ថា បានផ្ដល់ជំនួយ​ដល់ក្រុមហ៊ុន Iran Aircraft Manufacturing ដើម្បីផលិតដ្រូន សម្រាប់កងយោធាអ៊ីរ៉ង់ ក្នុងការវាយប្រហារលើកន្លែងផ្ទុកប្រេងនៅតំបន់មជ្ឈិមបូព៌ា និងសម្រាប់កងយោធារុស្ស៊ី វាយប្រហារលើអ៊ុយក្រែន៕