អ្នកឧកញ៉ា ឧកញ៉ាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យរូបណាខ្លះស្ថិតក្នុងសមាសភាពថ្នាក់ដឹកនាំសមាគមអ្នកសាងសង់កម្ពុជា?

ជុំវិញ​ឧកញ៉ា

គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ សមាគមអ្នកសាងសង់កម្ពុជា (CCA) បើកដំណើរការបានចំនួន ៥អាណត្តិមកហើយដែលជាការផ្តួចផ្តើមបង្កើតឡើងដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន វិនិយោគអាណិកជនក្រៅប្រទេស OCIC ជាប្រធាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមអ្នកសាងសង់កម្ពុជា (CCA) កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ បានរៀបចំបោះឆ្នោតជ្រើសរើស និងគាំទ្រគណៈកម្មការប្រតិបត្តិសមាគមអ្នកសាងសង់កម្ពុជាអាណត្តិទី៥ (២០២២-២០២៥)។ ក្នុងនោះសមាសភាពគណៈកម្មការប្រតិបត្តិរបស់សមាគមអ្នកសាងសង់កម្ពុជាសម្រាប់អាណត្តិទី៥ (២០២២-២០២៣) រួមមាន៖

១. អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធាន អគ្គនាយកក្រុមហ៊ុន OCIC
២. ឧកញ៉ា  ហាន ឃាង ជាអនុប្រធានទី១ ម្ចាស់ក្រុមហ៊ុន ម៉ូហ៊ីបា អេនជីនារឹង
៣. ឧកញ៉ា លី ឈួង ជាអនុប្រធានទី២ ម្ចាស់ក្រុមហ៊ុន លី ឈួង សំណង់
៤. អ្នកឧកញ៉ា ម៉ុង រិទ្ធី ជាអគ្គលេខាធិការ អគ្គនាយកក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប
៥. អ្នកឧកញ៉ា លាង ម៉េង ជាអគ្គលេខាធិការរងទី១ សហស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប

៦. អ្នកឧកញ៉ា ឃុន សៀ ជាអគ្គលេខាធិការរងទី២ អគ្គនាយកក្រុមហ៊ុន ឃុន សៀ ឌីវើលុបមេនគ្រុប
៧. ឧកញ៉ា ឆាលស៍ វ៉ាន់ ជាអគ្គហិរញ្ញិក ម្ចាស់ក្រុមហ៊ុន មេហ្គា ខេមបូឌា ខនស្រ្តាក់សិន
៨. ឧកញ៉ា ជឹម ឃាង ជាសមាជិក ម្ចាស់ក្រុមហ៊ុន បូរីសែនសុខ
៩. ឧកញ៉ា ហ្គុយ ឆាយ ជាសមាជិក តំណាងមកពីក្រុមហ៊ុន ព្រីនស៍  គ្រុប របស់អ្នកឧកញ៉ា ចេន ហ្សុី
១០. អ្នកឧកញ៉ា សៀ រិទ្ធី ជាសមាជិក អគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ គ្រុប
១១. លោក អ៊ឹង គីនឆយ ជាសមាជិក មកពីក្រុមហ៊ុន ខាសថ៍ លេបប័ររេថឹរី ខែមបូឌា ឯ.ក
១២. លោក តាំង ចេងអ័ង  ជាសមាជិកគណៈកម្មការប្រតិបត្តិថ្មី អគ្គនាយកក្រុមហ៊ុន តាំង ចេងអ័ង

បើតាមលិខិតរបស់សមាគមអ្នកសាងសង់កម្ពុជា ចេញផ្សាយកាលពេលកន្លងទៅ បានបញ្ជាក់ថា ការចូលជាសមាជិករបស់សមាគមនឹងអាចទទួលបាននូវផលប្រយោជន៍ជាច្រើន ដូចជា៖ ផ្តល់ព័ត៌មានអំពីគម្រោងសាងសង់នៅកម្ពុជា, ធ្វើការទំនាក់ទំនងជាមួយម្ចាស់គម្រោងសាងសង់ជាច្រើន, ជួយរកអតិថិជនដើម្បីជួយ លក់ឬទិញសម្ភារ បរិក្ខារ និងគ្រឿងចក្រសំណង់, ធ្វើការទំនាក់ទំនងធុរកិច្ចជាមួយអ្នកវិនិយោគ ឬអ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, អាចស្វែងរកដៃគូ ឬអ្នកចូលហ៊ុនដើម្បីបង្កើតធុរកិច្ច, ជួយធ្វើការផ្សព្វផ្សាយពីធុរកិច្ចរបស់ក្រុមហ៊ុន, ជួយសមាជិកធ្វើការសម្របសម្រួលក្នុងការជួបទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្តរជាតិបាន, ជួយសង្គមជាតិបានដោយប្រយោលតាមរយៈការបង់វិភាគទានជាសមាជិកសមាគម, អាចចូលរួមពិធីជួបជុំពិភាក្សាការងារធុរកិច្ចជាមួយអ្នកវិនិយោគ អ្នកអភិវឌ្ឍ ម្ចាស់គម្រោងសាងសង់ អ្នកឌីសាញ អ្នកលក់ និងអ្នកទិញសម្ភារ បរិក្ខារ និងគ្រឿងចក្រសំណង់ ដែលរៀបចំដោយសមាគម និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីធុរកិច្ច និងអាសយដ្ឋានសម្រាប់ទំនាក់ទំនងរបស់សមាជិកទាំងអស់៕